Connect with us

តារាអន្តរជាតិ

អ្នកណាមិនច្រណែន ! Pichaya ជួលទូកកម្សាន្ដ ដឹកដៃគូស្នេហ៌ ធ្វើខួបកំណើតឲ្យឆ្កែយ៉ាងមានសេចក្ដីសុខ

ប្រទេសថៃ៖ ថ្មីៗនេះគេសង្កេតឃើញថា តារាសម្ដែងប្រុស Pichaya Nitipaisalkul បានសាងផ្អែមល្ហែម និងរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ ចាប់តាំងពីលោកបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រី ដែលជាជនជាតិរុស្ស៊ី Annie។ ពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្ហែមក៏កាន់តែច្បាស់ លើសពីនេះភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ បានបង្ហោះពោរពេញទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលជាហេតុធ្វើឱ្យអ្នកនៅលីវច្រណែននៅគូស្នេហ៌ទាំងពីរជាញឹកញាប់។ លើសពីនេះទៀតលោកក៏បានបង្កើតឆានែល Youtube មួយទៀតផងដែលវីដេអូដែលលោកបានធ្វើគឺចង់បង្ហាញពីខ្លឹមសារនៅអ្វីដែលខ្លួនបានសាងជាមួយមិត្តស្រី។

ជាក់ស្ដែងកាលពីម្សិលមិញនេះយោងតាមការបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram របស់លោក Pichaya​ ដោយលោករួមទាំងមិត្តស្រីបានជួលទូកទេសចរណ៍ទាំងមូលសម្រាប់ធ្វើពិធីខួបកំណើតឲ្យក្រុមឆ្កែរបស់ពួកគេ។ ក្រៅពីបង្កើនពេលវេលាជាមួយឆ្កែ៤ក្បាល របស់ពូកគេដោយមានទាំងយកឆ្កែទៅហែលទឹកជាមួយទៀតផងនោះ គូស្នេហ៍មួយនេះក៏មិនភ្លេចបង្ហាញពីភាពសប្បាយរីករាយ និងសុភមង្គលនៃដំណើរកម្សាន្តនេះ ដោយលោក Pichaya​ បានបញ្ចេញរូបភាពជាច្រើនដែលបង្ហាញពីសកម្មភាពលោក និងមិត្តស្រី បានឱបថើបគ្នាយ៉ាងមានសេក្ដីសុខក្រៃលែង ដែលជាញឹកញាប់គូស្នេហ៍មួយនេះតែងតែដឹកដៃគ្នាត្រសងកសាងអនុស្សាវរីយ៌រាប់មិនចេះអស់ ៕

Advertisement