Connect with us

តារាអន្តរជាតិ

បែបនេះហើយមិនឡូយទៀត ! Wawwa ធ្លាប់ជាគ្រូបង្រៀនខាងផ្នែកនេះ មុននឹងឈានជើងចូលសិល្បៈ

ប្រទេសថៃ៖ មុនសាងកេរ្តិ៍ឈ្មោះបោះសំឡេង ទទួលបានការចាប់អារម្មណ៍ពីមហាជនទាំងក្នុង និងក្រៅសិល្បៈនោះតារាសម្ដែងស្រី Wawwa Nichari ធ្លាប់ជាអត្តពលិកហែលទឹកដ៏ល្បីម្នាក់ ហើយកន្លងមកនាងធ្លាប់ធ្វើជាគ្រូបង្រៀនហែលទឹកអស់រយៈពេល៣ឆ្នាំ មុនមានកេរ្តិ៍ឈ្មោះបោះសំឡេងប្រលូកចូលសិល្ប:សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះ Wawwa បានស្ងប់ស្ងាត់ពីសិល្បៈមួយរយៈព្រោះតែនាងមមារញឹកនឹងមុខជំនួញរកស៊ីរបស់ខ្លួនឯងខ្លាំង។ Wawwa បានផ្តល់បទសម្ភាសន៍ទាក់ទងនិងរឿងសិល្បៈផងដែរថា៖”ជាការពិតណាស់មួយរយៈមុនខ្ញុំរវល់ខ្លាំង ប៉ុន្តែពេលនេះខ្ញុំត្រលប់មកទទួលការងារសិល្បៈវិញហើយ។ ទៀតសោតពេលនេះខ្ញុំកំពុងតែថតរឿងចំនួន៣តគ្នា តែម្តងមិនយូរទេប្រហែលជាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងបានទស្សនារឿងថ្មីរបស់នាងខ្ញុំហើយ” ៕

Advertisement