Connect with us

តារាអន្តរជាតិ

ថ្ងៃនេះ១ឆ្នាំមុន Selena បានចេញបទមួយដ៏កក្រើកខ្លាំង អត្ថន័យដាក់ចំៗជូនចំពោះអតីតសង្សារចាស់ Justin Biber

បរទេស៖ ថ្ងៃនេះ ១ឆ្នាំមុន Selena Gomez បានចេញបទចម្រៀង “Lose Me To Love You” ជាផ្លូវការ។  អត្ថន័យនៃបទនេះដែរ Selena សរសេរទៅកាន់អតីតមិត្តប្រុសគឺ Justin Bieber អាចនិយាយបានថា Justin គឺជាសង្សារម្នាក់គត់ដែល Selena ស្រលាញ់ជាងគេបំផុតក្នុងចំណោមអតីតសង្សារទាំងអស់។

Selena បានបង្ហាញពីចេតនាដោយនិយាយផ្ញើជូនដល់សង្សារចាស់គឺ Justin ថា៖ “ខ្ញុំដឹងថាបទចម្រៀង Lose You To Love Me នឹងក្លាយជាបទមួយដ៏ពេញនិយម ព្រោះខ្ញុំសរសេរបទនេះឡើងដោយសារអារម្មណ៍ និងបេះដូង។ ដោយខ្ញុំចង់ឲ្យមនុស្សជាច្រើនដឹងថាវាគ្រាន់តែជាបទពិសោធន៍ដែលបានបញ្ចប់រួចហើយ ខ្ញុំមិនចង់ឲ្យមនុស្សរាល់គ្នាឃើញខ្ញុំជាមនុស្សដែលពិបាកចិត្ត និងឈឺចាប់នោះទេ។ គ្រាន់តែចង់ឲអ្នកទាំងអស់គ្នាដឹងថា ខ្ញុំធ្លាប់ជាមនុស្សទទួលរងនូវការខូចចិត្តខ្លាំង និងផ្នែកមួយនៃចិត្តរបស់ខ្ញុំវាបានទៅបាត់ទៅហើយ។ វាពិតជាអាក្រក់ណាស់ដែលខ្ញុំជាជនរងគ្រោះ និង មិនទទួលបានការគោរព ខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនរងគ្រោះ។ ខ្ញុំបានរកវិធីដើម្បីយល់អំពីវាក្នុងនាមជាមនុស្សពេញវ័យ ហើយខ្ញុំត្រូវតែយល់អំពីផ្លូវដែលខ្ញុំជ្រើសរើស ខ្ញុំមិនចង់ចំណាយពេលមួយជីវិតរបស់ខ្ញុំនិយាយអំពីរឿងនេះទេ។ ហើយបទ Lose You To Love Me គឺពិពណ៍នាអំពីការឈឺចាប់របស់ខ្ញុំទៅលើការបែកបាក់គ្នាតាំងពីឆ្នាំ២០១៨ រវាងខ្ញុំនិងអតីតសង្សារចាស់គឺ Justin Bieber ខ្ញុំសប្បាយចិត្តនិងពេញចិត្តនឹងជីវិតនៅលីវរបស់ខ្ញុំ ព្រោះថាមានព្រះនៅតាមការពារខ្ញុំជានិច្ច។ ព្រះយេស៊ូបានខ្សឹបប្រាប់ខ្ញុំថា ខ្ញុំឈឺពេលអ្នកឈឺ! ខ្ញុំយំពេលអ្នកយំ ប៉ុន្តែខ្ញុំនឹងមិនចាកចេញពីអ្នកជាដាច់ខាត”។

សូមបញ្ជាក់ផងដែរថាបទចម្រៀង “Lose You To Love Me” នេះគឺស្ថិតនៅក្នុងអាល់ប៊ុម “Rare” ដែលចេញផ្សាយជាផ្លូវការក្នុងខែមករា ឆ្នាំ២០២០នេះ។ ហើយក្នុងអាល់ប៊ុមនេះដែលក៏មានបទចម្រៀង១បទទៀតមានចំណងជើងថា “Cut You Off” ដែលអត្ថន័យបទនេះ Selena ក៏ចង់និយាយសំដៅទៅកាន់ Justin ដូចគ្នា។ គឺត្រង់ចំនុចប៉ារូលមួយដូចជា “Gotta chop chop all the extra weight” និង “I’ve been carrying for 1460 days”
ដែលមានន័យថា “ត្រូវ កាត់ កាត់ ចោល ចំណែក ដែល ជាអម្រែក” និង “ខ្ញុំ បាន ស្ពាយ វា រយៈពេល ១៤៦០ថ្ងៃ”

អ្នកគាំទ្រអាចគិតដល់បុរសតែម្នាក់គត់ដែលស្ថិតក្នុងជីវិត Selena ក្បែរៗ១៤៦០ថ្ងៃដែលស្មើនឹង៤ឆ្នាំ គត់នោះគឺ Justin តែម្ដង។ Selena និង Justin មានទំនាក់ ទំនងនឹងគ្នាចាប់តាំងពីឆ្នាំ២០១០ ដែលអំឡុងពេលនោះមានបែកគ្នាផងជួបគ្នាវិញផង និងបែកគ្នាជាចុងក្រោយម្ដងទៀត ៕

 

Advertisement