Connect with us

តារាអន្តរជាតិ

មកស្ដាប់ Hailey និយាយអ្វីខ្លះពី Selena Gomez ខណៈអ្នកគាំទ្រគិតថា Hailey ស្អប់ Selena ខ្លាំង

បរទេស៖ ថ្មីៗនេះព័ត៌មានបានចេញផ្សាយថា Hailey Bieber ត្រូវបានអ្នកគាំទ្រប្រៀបធៀបជាមួយ Selena Gomez ក្រោយពេលដែល Hailey បានសាក់រូបជាអក្សរ “J” ដើម្បីបញ្ជាក់ពីទំហំក្តីស្រលាញ់ និងចិត្តស្មោះទៅកាន់ Justin Bieber ។ តាមមើលយោបល់គេគិតថាភាគច្រើនគឺហ្វេនរបស់ Selena បានបញ្ចេញមតិនិយាយពាក្យមិនសមរម្យមួយចំនួនទៅកាន់ Hailey ក្រោយពីនាងបានសាកជាអក្សរ “J” បែបនេះ ព្រោះវាជាអក្សរដែលតំណាងចិញ្ចៀនដែល Justin ជូនទៅ Selena Gomez កាលពីឆ្នាំ២០១២។

យោងតាមកាចេញផ្សាយរបស់elle.com បានឲ្យដឹងថា រយៈពេលតាំងពី Hailey Bieber បានរៀបការជាមួយ Justin Bieber គឺ Hailey មិនដែលនិយាយអ្វីពាក់ព័ន្ធ ឬសួរនាំអ្វីមួយអំពី Selena Gomez ទេ។

ប្រភពនេះបាននិយាយថា “Hailey មិនគិតថា មានទំនាស់ជាមួយ Selena នោះទេ ហើយនាងបានប្រាប់ថា Justin បានធ្វើឲនាងមានអារម្មណ៍ជឿជាក់លើអាពាហ៍ពិពាហ៍របស់ពួកគេ។ Hailey ក៏មិនអាក់អន់ចិត្តអ្វីទេដែលអ្នកគាំទ្រភាគច្រើនទាំងហ្វ៊េនរបស់ Selena និង Justin តែងតែលើកយករឿងរបស់ពួកគេមកនិយាយមិនចេះចប់មិនចេះហើយ។ សម្រាប់ Hailey បានគិតចំពោះ Selena ថានាងពិតជាមានទេពកោសល្យល្អ ហើយរឿងមួយចំនួនដែលផ្សាយចេញវាគឺជាសិទ្ធិបុគ្គល ទោះបីពិតជាចេញពី Selena ក៏ដោយ។ នេះហើយជាវិធីរបស់ខ្ញុំក្នុងការព្យាយាមធ្វើឲមានសន្តិភាព និងបង្ហាញការគាំទ្ររបស់ខ្ញុំចំពោះ Selena ផងដែរ” ៕

Advertisement