Connect with us

តារាអន្តរជាតិ

ពិតជាមិនធ្វើឲ្យហ្វេនស្រីៗខកបំណងទេ ! តារាសម្ដែងប្រុសរូបសង្ហារ៣រូបនេះ​ ប្រកាសក្ដែងៗថាខ្លួននៅទំនេរចែស

ប្រទេសថៃ៖ ទោះបីមានរូបរាងស្រស់សង្ហា ប៉ុន្តែតារាសម្ដែងប្រុសរបស់ប្រទេសថៃ៣នាក់នេះ មានសារព័ត៌មានថៃចេញផ្សាយជាច្រើនថា មិនធ្លាប់មានដំណឹងណាអំពីរឿងទាក់ទងសេ្នហាជាមួយនរណានោះទេ។

នៅក្នុងថ្ងៃនេះក្រុមការងារយើង នឹងធ្វើការណែនាំឲ្យស្គាល់នៅតារាប្រុសទាំង៣ នេះដូចខាងក្រោម៖

១. លោក James Ma ដែលជាតារាប្រុសសំបូរទៅដោយមន្ដសេ្នហ៍បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយលោកបានបដិសេធនូវពាក្យចចាមអារាមទាក់ទងជាមួយតារាសម្ដែង ស្រី Pie Rinrada ផងដែរ។ ដោយលោកអះអាងថា ខ្លួនមិនទាន់មានស្នេហាទេពេលនេះគឺនៅលីវតែម្ដង។

២. លោក Nine Naphat ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំឡុងបានឲ្យដឹងថា ពេលនេះខ្លួនគ្មានមិត្តស្រីទេគឺនៅទំនេរចែសតែម្ដង ហើយមិនបានន័យថា លោកមិនចង់មានស្នេហានោះទេតែធ្វើម៉េចបើពេលនេះអត់ទាន់ជួបអ្នកត្រូវចិត្ត។

៣. ចុងក្រោយគឺលោក Sunny Suwanmethanont ​ បានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តីប្រជាប្រិយរបស់ថៃ លោកបានសារភាពថា ពេលនេះគឺខ្លួននៅលីវអត់ ទាន់មានស្នេហាទេ ហើយលោកក៏មិនបានបង្ហើបពីគម្រោងយកមិត្តស្រីនោះដែរ ៕

Advertisement