Connect with us

តារាអន្តរជាតិ

មានអីសមគ្នាដែរតាស់ ! ហ្វ៊េនៗលាន់មាត់ ចង់ឃើញ Nadech និង Bella ចាប់ដៃគ្នាសម្ដែងក្នុងខ្សែភាពយន្ដណាមួយ

បរទេស៖ ជាការពិតតារាសម្ដែងប្រុស ស្រីថៃ តែងតែធ្លាប់ឆ្លងកាត់ការសម្ដែងខ្សែភាពយន្តជាច្រើនជាមួយនឹងដៃគូថ្មីៗ ដើម្បីទទួលបានភាពល្បីល្បាញ ប៉ុន្តែក៏មានតារាសម្ដែងកំពុងល្បីសព្វថ្ងៃមិនធ្លាប់បានសម្ដែងរួមគ្នាសោះ បើទោះបីជាពួកគេជាតារារួមអាជីព និងប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំដូចគ្នាក៏ដោយ ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះមានហ្វេនជាច្រើនបានលាន់មាត់ចង់ឃើញ Nadech Kugimiya និង Bella Ranee ចាប់ដៃគ្នាសម្ដែងរឿង ដែលប្រិយមិត្ដពិតជាធ្លាប់ បានដឹងពីភាពល្បីល្បាញរបស់តារាសម្ដែងប្រុស Nadech និង Bella រួចមកហើយថា អ្នកទាំងពីរសុទ្ធតែជាកំពូលតារាសម្ដែង ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ និងធ្លាប់បានសម្តែងក្នុងរឿងជាច្រើន ប៉ុន្តែយ៉ាងណាតារាសម្ដែង ប្រុសស្រីមួយដួងនេះ ត្រូវគេសម្គាល់ឃើញថាមិនដែលធា្លប់សម្ដែងរឿងរួមគ្នាសូម្បីតែ មួយដងឡើយ ។ ជាមួយគ្នានេះមានមតិគាំទ្រជាច្រើនចង់ឃើញការសម្ដែងរបស់ពួកគេរួមគ្នាក្នុងខ្សែភាពយន្ដណាមួយនាពេលខាងមុខនេះ ៕

Advertisement