Connect with us

តារាអន្តរជាតិ

ត្រៀមខ្លួនហើយ ឬនៅហ្វេន ! CL នឹងបង្ហាញខ្លួនជាមួយបទថ្មីក្នុងកម្មវិធីរបស់អាមេរិកឆាប់ៗនេះ

បរទេស៖ តារាចម្រៀងស្រី CL នឹងចេញសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់នាងដោយចាប់ផ្តើមពីការបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តរបស់អាមេរិក “The Late Show with James Corden” កាលពីថ្ងៃទី២៣ ខែតុលា CL បានប្រកាសជាផ្លូវការថា នាងនឹងច្រៀងបទថ្មីមានចំណងជើងថា “+H₩A+” លើកដំបូងគេបង្អស់ក្នុងកម្មវិធី កម្សាន្តពេលរាត្រីរបស់អាមេរិក ។ ជាមួយគ្នានេះភាគដែលមាន CL បង្ហាញខ្លួនជាភ្ញៀវកិត្តយស នឹងចាក់ផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆាប់ៗខាងមុខនេះ។

គួររំលឹកថា ការបង្ហាញខ្លួនរបស់ CL លើកចុងក្រោយបង្អស់ក្នុងកម្មវិធី “The Late Show with James Corden” គឺនៅកាលពីឆ្នាំ២០១៦ ដោយលើកយកបទ “Lifted” ទៅ ច្រៀង ៕

Advertisement