Connect with us

តារាអន្តរជាតិ

នរណាដែលថាមិនច្រណែនគ្រួសារ១នេះ! Matthew ដឹកដៃភរិយា និងកូនៗទៅកម្សាន្ដនៅសមុទ្រយ៉ាងមានក្ដីសុខ

ប្រទេសថៃ៖ កន្លងមកទស្សនិកជនជាច្រើនតែងលើកសរសើរពីចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីថៃ Lydia Sarunrat និងស្វាមីជាតារាសម្ដែងនិងពិធីករ Matthew Deane រស់នៅជាមួយគ្នាពោរពេញដោយក្ដីសុខ ភាពកក់ក្ដៅ សុភមង្គលជាគ្រួសារគំរូមួយសម្រាប់អ្នកសិល្បៈដទៃ។

Lydia និងស្វាមីតែងនាំកូនៗប្រុស-ស្រីរបស់ពួកគេទៅដើរលេងកម្សាន្ត ដើម្បីសាងទំនាក់ទំនងរវាងគ្នាកាន់តែជិតស្និទ្ធ។ ថ្មីៗនេះ ពួកគេបាននាំគ្នាទៅដើរលេងនៅសមុទ្រជាថ្មី ពោលគឺចាប់តាំងពី Lydia និងលោក Matthew ជាសះស្បើយពីជំងឺកូវីដ១៩មក អ្នកទាំងពីរឧស្សាហ៍នាំកូនៗរបស់ពួកគេទៅដើរលេងបំផុត ដែលវាហាក់ដូចជាការប៉ះប៉ូវឱ្យកូនៗរបស់ពួកគេ ពេលប្ដីប្រពន្ធអ្នកទាំងពីរសម្រាកនៅមន្ទីរពេទ្យមួយរយៈនោះ ៕

Advertisement