Connect with us

តារាអន្តរជាតិ

តោះមកស្គាល់ អ្នកដឹកនាំរឿងល្បីៗចំនួ៥រូប ប្រចាំនៅប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ

ប្រទេសថៃ៖ សឹងតែគ្រប់រឿងភាគថៃ ចេញមកម្ដងៗគឺតែងតែទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់មហាជនសឹងតែគ្រប់ស្រទាប់វណ្ណៈ ដោយមានប្រិយភាគច្រើនគឺស្គាល់មុខតែតួសម្ដែង ប៉ុន្តែមានតិចណាស់ដែលស្គាល់អ្នកដឹកនាំរឿង ដែលនៅពីក្រោយរឿងសម្ដែងទាំងអស់ធ្វើឲ្យល្បីរន្ទឺ។ ដូច្នេះក្នុងថ្ងៃនេះក្រុមការងារយើងសូមបង្ហាញមុខអ្នកដឹកនាំល្បីៗចំនួ៥រូប ប្រចាំនៅប៉ុស្ដិ៍ទូរទស្សន៍លេខ៣ ថៃ ដោយដឹកនាំរឿងមួយៗល្បីល្បាញទទួលបានការគាំទ្រច្រើន។

១. Off Pongpat អ្នកដឹកនាំរឿងជើងចាស់រូបនេះគឺល្បីល្បាញខ្លាំងណាស់ប្រចាំប៉ុស្ដិ៍ TV3 ដែលរឿងរបស់លោកដឹកនាំសុទ្ធតែល្បីៗ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនដូចជារឿង “ណាគី” និង រឿង “អន្លង់កម្ម” ជាដើម។

២. Nong Arunosha គឺជាអ្នកដឹកនាំរឿងដ៏មានសមត្ថភាពមួយរូបប្រចាំប៉ុស្ដិ៍លេខ៣ថៃ ជាក់ស្ដែងដូចជារឿង “បុព្វេសន្និវាស” ឃើញថាមានទស្សនិកជនគាំទ្រច្រើនណាស់។

៣. Anne Thongprasom ប្រែក្លាយពីតារាសម្ដែង ក្លាយទៅជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយរឿងដែលនាងដឹកនាំសុទ្ធតែល្បីៗដូចជារឿង “ស្វាមីសំណព្វចិត្ត” ។

៤. Ja Yossinee ជាអ្នកដឹកនាំរឿងដ៏ជោគជ័យម្នាក់ ព្រោះថារឿងដែលដឹកនាំក្រោមស្នាដៃរបស់អ្នកស្រីទទួលបានសន្ទុះការគាំទ្រខ្លាំងដូចជារឿង “ភ្លើងបុណ្យ” ។

៥. Da Hathairat ចាប់អាជីពជាអ្នកដឹកនាំរឿងតាំងពីឆ្នាំ២០០១ ហើយអ្នកស្រីក៏បានដឹកនាំរឿង “ល្បែងស្នេហ៍” ដែលជារឿងល្បីល្បាញប្រចាំឆ្នាំ និងរឿងជាច្រើនផ្សេងទៀត។

Advertisement