ប្រទេសថៃ៖ តារាប្រុសថៃលោក Boy Pakorn គឺជាតារាប្រុសមួយរូបដែលមានប្រិយមិត្តជាច្រើន គាំទ្រនឹងស្រលាញ់ពេញចិត្តជាខ្លាំង ។ គ្រាប់ពេជ្រមួយគ្រាប់របស់ទូរសស្សន៍ប៉ុស្តិ៍លេខ៣ ថៃរូបនេះ កំពុងតែឆក់យកចិត្តនារីៗជាច្រើន មកទល់ពេលនេះមិនទាន់មានដំណឹងណាមួយអោយច្បាស់លាស់ ថា Boy មានម្ចាស់បេះដូងឬនៅហើយគិតថាមាននៅពេលណា ?
ថ្ងៃនេះផងដែរយើងនឹងនាំអារម្មណ៍របស់លោកអ្នក អោយមកស្គាល់ប្រវត្តិយ៉ាងណា ,ការសិក្សា, គ្រួសារ៖ លោក Boy Pakorn កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៤ មានកម្ពស់ខ្ពស់សង្ហាដល់ទៅ 1.80 cm ។ តារាប្រុសរូបនេះមានប្អូន៣នាក់ គឺប្រុស២ ស្រី១ លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នៃកវិទ្យាសាស្រ្តឱសថ ពីសាកលវិទ្យាល័យ ជូឡាឡុងកន ។
Boy គឺជាតារាសម្ដែងប្រុសល្បីប្រចាំប្រទេសថៃមួយរូប ដោយឈ្មោះពិតគឺ Pakon Chatborirak ហើយលោកបានចូលសិល្បៈតាំងពី ២០០៦ មក ។ Boy បានឈានជើងចូលវិថីសិល្បៈដំបូងដោយចាប់អាជីពជាតារាម៉ូដែលថត ស្ប៉តពាណិជ្ជកម្ម។ ក្រោយមកលោកក៏បានសម្ដែងក្នុងវីដេអូបទចម្រៀងរហូតដល់ថ្ងៃ មួយមានឱកាសក្លាយជាតារាភាពយន្ត។
ភាពយន្តខ្នាតធំដំបូងដែល Boy ថតមានចំណងជើងថា “4 Romance” ក្នុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០០៩ លោកក៏មានសំណាងធំបានសម្ដែងរឿងភាគ “Fai Rak Arsoon” ឲ្យ ប៉ុស្តិ៍លេខ៣។ ហើយប្រជាប្រិយភាពរបស់លោកចាប់ផ្ដើមហក់ឡើងខ្លាំង ពេល លោក សម្ដែង រឿង “Wayupak Montra” ឆ្នាំ២០១០ ជាមួយ នឹង Margie Rasri ៕




