ប្រទេសថៃ៖ ថ្មីៗនេះ Matt Peranee បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ងាកមកចាប់អារម្មណ៍លើទំនាក់ទំនងស្នេហ៍របស់នាងសាជាថ្មី បន្ទាប់ពីនាងបង្ហោះសារមួយក្នុងអត្ថន័យប្លែក ហាក់បីដូចជាកំពុងមានបញ្ហាជាមួយមិត្តប្រុស។
Matt Peranee បានបង្ហោះរូបថតម្នាក់ឯងមួយសន្លឹក ព្រមជាមួយការរៀបរាប់ប្លែកៗខុសពីរាល់ដងក្នុងន័យថា “កំពុងគិតពេលវេលាដើរកម្សាន្តម្នាក់ឯង ហោះហើរតែម្នាក់ឯង ដើរម្នាក់ឯង ញ៉ាំម្នាក់ឯង អារម្មណ៍ដូចក្នុងរឿង Emily in Paris។”
ក្រោយការបង្ហោះរបស់តារាស្រី Matt ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយនេះជាច្រើនបញ្ចេញយោបល់ក្នុងន័យស្រដៀងៗគ្នាថា នាងប្រហែលជាកំពុងមានបញ្ហាជាមួយ Songkarn ៕





