Connect with us

តារាអន្តរជាតិ

ទីបំផុតមានដំណឹងល្អហើយ ! Super Junior ប្រកាសនឹងចេញអាល់ប៊ុមថ្មីៗឆាប់នេះ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ SJ Label បានចេញសេចក្ដីប្រកាសជាផ្លូវការថា Super Junior នឹងបញ្ចេញអាល់ប៊ុមថ្មីនៅ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ វាគឺជាអាល់ប៊ុមធំទី១០ និងជាការវិលវិញលើកដំបូងទាំងក្រុមចាប់តាំងពីបញ្ចេញ “TIMELESS” កាលពី ខែមករា ។

ដោយឡែកនៅថ្ងៃទី៧ ខែវិច្ឆិកា (បន្ទាប់ពីចម្រៀងដំបូងត្រូវបានបញ្ចេញ) Super Junior គ្រោងប្រារព្ធធ្វើកម្មវិធីជំនួបអ្នកគាំទ្រអនឡាញក្រោមចំណងជើងថា “Beyond LIVE – SUPER JUNIOR 15th Anniversary Special Event – Invitation” តាមរយៈ V Live ។ សំបុត្រចូលរួមនឹង ចាប់ផ្ដើមបញ្ចេញលក់នៅ ថ្ងៃទី២៧ ខែតុលា នេះតទៅក្នុង V Live និង តាមវេបសាយ YES24 ៕

 

Advertisement