Connect with us

តារាអន្តរជាតិ

រំជើបរំជួល ! ក្រុមចម្រៀងស្រីកូរ៉េថ្មីរបស់ SM នឹងបង្ហាញខ្លួនជាលើកដំបូងនៅខែក្រោយនេះ

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះផលិតកម្ម SM Entertainment បានប្រកាសពីគម្រោងបញ្ចេញមុខក្រុមចម្រៀងស្រីថ្មីនៅខែក្រោយ បន្ទាប់ពីឃើញផលិតកម្ម SM បញ្ចេញឡូហ្គោ និង Teaser ដោយមានដាក់ថា “aespa” ហ្វេនក៏ចាប់ផ្ដើមសង្ស័យថានោះជាគម្រោងបញ្ចេញមុខក្រុមចម្រៀងស្រីថ្មី។

ដោយឡែកកាលពីព្រឹកថ្ងៃ២៦ ម្សិញមិញនេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ថា “aespa” គឺជាឈ្មោះក្រុមចម្រៀងស្រីថ្មីហើយពួកគេនឹងលេខមុខនៅ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ “aespa” នឹងក្លាយជាក្រុមចម្រៀងស្រីដំបូងរបស់ផលិតកម្ម SM ចាប់តាំងពីបញ្ចេញមុខ Red Velvet តាំងពីឆ្នាំ២០១៤ ហើយ ពួកគេក៏ជាក្រុមដំបូងចាប់តាំងពីបញ្ចេញគម្រោងក្រុម NCT កាលពីឆ្នាំ ២០១៦ ៕

Advertisement