Connect with us

ព័ត៌មានអន្តរជាតិ

អាចមើលលេងៗបាន! ចង់ធ្វើមិត្តស្រីរបស់ហ៊ា Nine ទាល់តែមានចំនុចទាំងនេះសិនចាំចរចាគ្នាក្រោយ

ប្រទេសថៃ៖ អាចនិយាយថា Nine Naphat ជាតារាសម្ដែងប្រុសវ័យក្មេងដែលពោរពេញដោយទេពកោសល្យមួយរូប ចំណែកឯរូបរាងមុខមាត់វិញក៏ស្អាតសង្ហា កម្ពស់ ១.៨៥ម៉ែត្រ ប៉ុន្ដែរឿងដែលមហាជនងឿងឆ្ងល់នោះគឺ ហេតុអ្វី Nine នៅតែរក្សាជីវិត Single យ៉ាងរំភើយ មិនទាន់ខ្វាយខ្វល់ស្វែងរកសង្សារ។

Nine មិនទាន់មានសង្សារក៏ពិតមែន ប៉ុន្ដែថ្មីៗនេះលោកបានបង្ហើបពីលក្ខណៈសម្បត្តិរបស់មនុស្សស្រីដែលលោកស្រឡាញ់ថា “ខ្ញុំចូលចិត្តមនុស្សស្រីដែលមានអារម្មណ៍ល្អ មានមន្តស្នេហ៍ ហើយក៏ជានារីដែលពូកែច្រៀង និងចម្អិនអាហារ រឿងដែលសំខាន់បំផុត ខ្ញុំពេញចិត្តមនុស្សស្រីដែលមានអាយុបងខ្ញុំ” ៕

Advertisement