Connect with us

តារាអន្តរជាតិ

សាមញ្ញតែមានន័យ ! ថ្ងៃកំណើតរបស់ Sririta ស្វាមីបង្ហោះសារមួយឃ្លានេះ អានហើយស្រីណាមិនច្រណែន

ប្រទេសថៃ៖ ថ្ងៃទី២៧ ខែតុលា ជាថ្ងៃខួបកំណើតគម្រប់អាយុ៣៩ឆ្នាំរបស់កំពូលតារាសម្ដែងស្រីថៃ Sririta ដោយក្នុងនោះ ស្វាមីជាទីស្រឡាញ់របស់នាងគឺលោក Korn Narongdej បាននាំនាងទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃដើម្បីធ្វើបុណ្យសាងកុសល់នៅថ្ងៃកំណើត។

ក្រៅពីជូនប្រពន្ធទៅធ្វើបុណ្យ ស្វាមីរបស់នាងបានបង្ហោះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមដោយសរសេរថា “រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់របស់បង បងសូមជូនពរអូនឱ្យមានសុភមង្គលជាងគេក្នុងពិភពលោក បងស្រឡាញ់អូនខ្លាំងណាស់។​ “ចំណែក Sririta វិញក៏បាន Comment តបវិញថា “អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា”៕

Advertisement