Connect with us

តារាអន្តរជាតិ

មើលងាយគេម្លេះ! Cardi B ក្ដៅស្លឹកត្រចៀកងំ ខណៈមានបុរសម្នាក់បានដៀមដាបរឿងកាបូបដាក់នារីស្បែកខ្មៅ

អាមេរិក៖ ​យោងតាម Daily Mail បានចេញផ្សាយកាលពីពេល ថ្មីៗនេះមានការលើកឡើងពីបុគ្គលជនជាតិស្បែកសចូលចិត្តប្រើប្រាស់សំភារនិយម ជាពិសេសកាបូបប្រ៊េនទំនើប Hermes ដោយនិយាយថា “កាបូបប្រ៊េននេះទោះថ្លៃយ៉ាងណាក៏អស់តម្លៃដែរ ក៏ព្រោះតែស្ត្រីជនជាតិស្បែកខ្មៅបានទិញយកទៅប្រើប្រាស់។”

ភ្លាមៗស្រាប់តែតារាចម្រៀងរ៉េបស្រី Cardi B ត្រូវបានគេដឹងថា គឺជាស្ត្រីជនជាតិអាមេរិចស្បែកខ្មៅមួយរូប ក្តៅស្លឹកត្រចៀក ក៏បានបង្ហោះវីដេអូ និងរូបកាបូបដែលនាងបានទិញកាបូបដែលមានតម្លៃសរុបដល់ទៅជិត ១៣ម៉ឺនដុល្លារ ដើម្បីបង្ហាញថាស្ត្រីជនជាតិស្បែកខ្មៅក៏មានលុយប្រើប្រាស់របស់ទំនើបៗទាំងនេះដែរ ៕

Advertisement