ប្រទេសថៃ៖ តារាសម្តែងថៃ១គូរ ដែលជាស្វាមីភរិយានឹងគ្នា ដែលមានសម្រស់ស្រស់ស្អាតគឺកញ្ញា Amy Amika Klinprathum និងលោក Cee Siwat បានរៀបការនឹងគ្នាមកដល់ឥឡូវនេះអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកូនដែលជាចំណងដៃនៅឡើយទេ ដែលនេះបានធ្វើឲ្យហ៊្វេនជាច្រើនចោទជាសំនួរសួរទៅពួកគេ។
ជាមួយគ្នានេះដែរកញ្ញា Amy ធ្លាប់បាននិយាយថា “ខ្ញុំមិនទាន់ត្រៀមខ្លួននឹងមានកូននោះទេ នៅពេលវេលាណាមួយដែលសមស្រប ពួកយើងនឹងសម្រេចចិត្តគិតអំពីរឿងនេះ ខ្ញុំនិងស្វាមីចង់ផ្ដោតទៅលើការងារសិល្បៈសិន” ៕





