Connect with us

តារាអន្តរជាតិ

ជាអ្នកគាំទ្រ តើមានដឹងថា Rosé ដែលជា idol របស់ខ្លួនពេល Selfie ចូលចិត្តស្ទីលអ្វីជាងគេ?

កូរ៉េខាងត្បូង៖ ទស្សនជនប្រាកដជាស្គាល់ Rosé សមាជិកក្រុមចម្រៀងនារីកូរ៉េ BlackPink ជាក់ជាមិនខាន ព្រោះថាក្រុមនេះបច្ចុប្បន្នកំពុងតែល្បី និងមានសន្ទុះគាំទ្រខ្លាំងសម្បើមណាស់ ជាពិសេសពួកគេម្នាក់ៗមានទម្រង់មុខស្អាតគួរឱ្យស្រឡាញ់ទាំងអស់។

សម្រាប់ Rosé ត្រូវបានអ្នកគាំទ្រមើលឃើញថានាងមានស្ទីលប្រចាំត្រកូលមួយគឺពេលថតរូបម្ដងៗ Rosé ច្រើនតែយកម្រាមដៃមកខាំ ឬក៏យកដៃមកដាក់ជិតមាត់ដែរ។ ទម្លាប់នៃការរូបថតមួយនេះរបស់ Rosé បានក្លាយជាស្ទីលប្រចាំចិត្តរបស់នាងទៅហើយ ដែលធ្វើឱ្យអ្នកគាំទ្រក៏ពេញចិត្តជាខ្លាំង ព្រោះថាមើលទៅឃ្យូដ និងគួរឱ្យស្រឡាញ់ខ្លាំង។

Advertisement