Connect with us

តារាអន្តរជាតិ

ទីបំផុតមហាមិត្តទាំងពីរត្រូវគ្នាវិញហើយ មិនត្រឹមតែប៉ុណ្ណោះគឺស្វីតៗលើសដើមទៅទៀត

បរទេស៖ ខាងក្រោមនេះគឺជារូបបង្ហោះថ្មីៗដោយ Shawn Mendes និង Camila Cabello អ្នកគាំទ្រភាគច្រើនបានគិតថាពួកគេបានបែកគ្នាទៅហើយ ក្រោយរយៈពេលចុងក្រោយនេះស្ងាត់ដំណឹងរបស់អ្នកទាំងពីរ ដោយមិនមានសម្បីការណាត់ជួប ឬបង្ហោះរូបដូចកាលពីមុន។ បន្ទាប់ពីបង្ហោះរូបនេះ Shawn ថែមទាំងបានសរសេរដោយហៅសង្សារខ្លួនថា “ម្ចាស់ក្សត្រី” ។

សូមបញ្ជាក់ថាពួកគេបានផ្អាកទាក់ទងគ្នាតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ (មិនមែនបែកគ្នាទេ) ដោយសារតែអ្នកទាំងពីរធ្លាប់បានចេញមកនិយាយដោយផ្ទាល់ថា “ព្រោះតែពួកយើងមានភាពមមាញឹកនឹងការងាររៀងៗខ្លួន និងមិនសូវមានពេលវេលាសម្រាប់គ្នាឡើយ ដូច្នេះពួកយើងក៏សម្រេចចិត្តផ្អាកការណាត់ជួបគ្នាមួយរយៈ” ៕

 

Advertisement