Connect with us

តារាអន្តរជាតិ

ស្អាតៗកប់សេរ៊ី! SM សម្រេចបង្ហាញមុខតារាថ្មី២រូប ក្នុងក្រុមដែលទើបបានបង្កើតឡើងថ្មី

កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុនផលិតកម្ម SM Entertainment បានប្រកាសថា ពួកគេមានគម្រោងបញ្ចេញមុខក្រុមចម្រៀងស្រីថ្មីនៅ ខែវិច្ឆិកានេះ ហើយក្រុមថ្មី មួយនេះមានឈ្មោះថា “aespa” ថ្ងៃនេះផលិតកម្ម SM បានបង្ហាញឈ្មោះសមាជិកពីររូបដំបូងត្រូវបានបញ្ចេញ។

សមាជិក ដំបូង មាន ឈ្មោះ ថា Winter ហើយសមាជិកទី២ មានឈ្មោះថា Karina ។ សូមបញ្ជាក់ថា ផលិតកម្ម SM Entertainment ប្រកាសពីគម្រោងបញ្ចេញ មុខក្រុមចម្រៀងស្រីថ្មីនៅខែក្រោយនេះបន្ទាប់ពី SM បានបញ្ចេញឡូហ្គោ និង Teaser ដោយមានដាក់ថា “aespa” កាលពីព្រឹកថ្ងៃ២៦ ថ្មីៗនេះ។

«aespa» មកពីពាក្យ «Avatar X Experience» ព្រមទាំងបូកបញ្ចូលជាមួយនឹងអក្សរ «æ» និងបញ្ចប់ដោយ «aspect»។ ឈ្មោះនេះគឺតំណាងថា ក្រុមនឹងមានអ្វី ថ្មីមកបង្ហាញជាក្រុមដែលគេរំពឹងថា នឹងបង្ហាញភាពអស្ចារ្យជាបន្តបន្ទាប់ ដែលអាចនិយាយបានថា «aespa» គឺជាក្រុមថ្មីដំបូងរបស់ SM ក្រោយផលិតកម្មនេះខក ខានចេញក្រុមថ្មីរយៈពេល៤ឆ្នាំបន្ទាប់ពី NCT ៕

Advertisement