Connect with us

ព័ត៌មានកីឡា

Manchester United ចង់ចុះកិច្ចសន្យា ៥ ឆ្នាំលោកកីឡាករ Hakan Calhanoglu ដើម្បីធ្វើការផ្លាស់ទៅកាន់ទឹកដី Old Trafford

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមផ្តល់ជូនខ្សែប្រយុទ្ធរបស់ក្លឹប AC Milan កីឡាករ Hakan Calhanoglu នូវកិច្ចសន្យា ៥ ឆ្នាំដើម្បីធ្វើការផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងការផ្ទេរដោយឥតគិតថ្លៃ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម AC Milan ក្នុងអំឡុងយុទ្ធនាការ ២០២០-២១ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់និងផ្តល់ជំនួយបាន ៤ ដងក្នុងការបង្ហាញខ្លួនចំនួន ៨ ដងនៅក្នុងការប្រកួតទាំងអស់។ កីឡាករសញ្ជាតិទួរគីរូបនេះនឹងផុតកិច្ចសន្យានៅខែមិថុនាឆ្នាំក្រោយហើយបើយោងតាម Gazzetta dello Sport បានអោយដឹងថា United កំពុងចាប់អារម្មណ៍នាំគាត់ទៅលេងនៅ Premier League ។

របាយការណ៍បានអះអាងថា ក្រុមរបស់លោក Ole Gunnar Solskjaer កំពុងត្រៀមល្បួងខ្សែប្រយុទ្ធដោយមានការផ្តល់ជូនកិច្ចសន្យា ៥ ឆ្នាំប៉ុន្តែក្រុម AC Milan នៅតែត្រូវបានគេរំពឹងថា នឹងយល់ព្រមលើលក្ខខណ្ឌថ្មីមុនដំណាច់ឆ្នាំ ២០២០ ។ គួរបញ្ចាក់ថា Calhanoglu បានផ្លាស់ទៅ San Siro ពី Bayer Leverkusen ក្នុងឆ្នាំ ២០១៧ និងបង្ហាញខ្លួន ១៣៧ ដង ឲ្យ ក្លិបយក្សអ៊ីតាលីក្នុងការប្រកួតទាំងអស់ដោយរួមចំណែក ២៧ គ្រាប់និងជំនួយ ៤០ ក្នុងដំណើរការ។

ប្រភព៖ Sportsmole

Advertisement