Connect with us

ព័ត៌មានកីឡា

លោកគ្រូ Pep Guardiola ស្រលាញ់ខ្លាំងណាស់ហើយបានតាមៗយ៉ាងនេះ

បរទេស៖ ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយ Lionel Messi នៅខែមករាខាងមុខនេះខណៈដែលកំពូលតារាឆ្នើមរបស់ក្រុម Barcelona នៅតែបន្តជាប់គាំងជុំវិញការបន្តស្នាក់នៅរបស់ខ្លួននៅឯ Camp Nou ។

ទោះយ៉ាងណាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យរូបនេះនឹងផុតកិច្ចសន្យាក្នុងរយៈពេល ៨ ខែទៀតខណៈដែលរឿងរ៉ាវនៅតែកើតមាននៅឡើយដោយមិនទាន់យល់ស្របនឹងល័ក្ខខ័ណ្ឌថ្មីជាមួយក្លិបយក្ស La Liga ។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា City បានឃ្លាំមើលស្ថានការណ៍ហើយត្រៀមខ្លួនផ្លាស់ប្តូរលើកដំបូងនៅខែមករានៅពេលដែល Messi ត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយក្លិបផ្សេងទៀតដោយសេរី ។

របាយការណ៍បានបង្ហាញថាភ្នាក់ងារររបស់លោក Pep Guardiola នឹងព្យាយាមធ្វើឱ្យកីឡាករអាហ្សង់ទីនរូបនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសន្យាមុនពេលធ្វើការផ្លាស់ប្តូរទម្រង់ខ្ពស់នៅរដូវក្តៅខាងមុខនេះ ។

ប្រភព៖ Sportsmole

Advertisement