តាមសេចក្តីរាយការណ៍បានឲ្យដឹង ថាក្រុមបិសាចក្រហម Manchester United បានត្រៀមចំណាយប្រាក់រហូតដល់ទៅ ៥០ លានផោនដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយូទ្ធ Mersa Diaby របស់ Bayer Leverkusen ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ។

កីឡាករវ័យ ២១ ឆ្នាំបានរីករាយនឹងរដូវកាល ២០១៩-២០-២០ ជាមួយក្រុម Leverkusen ដោយរកបាន ៨គ្រាន់ និងប៉ះបាល់អោយមិត្តរួមក្រុមបាន ៨ដង ក្នុងការបង្ហាញខ្លួនចំនួន ៣៩ ដងនៅក្នុងការប្រកួតទាំងអស់ ។
យោងទៅតាមលោក Bild បានអោយដឹងថា United បានកំណត់ Diaby ថាជាគោលដៅនៃការផ្ទេរមួយដែលអាចធ្វើទៅបាននៅរដូវក្តៅហើយក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យបានត្រៀមបង់ប្រាក់ចំនួន ៥០ ផោន (៤៥ លានផោន) ដើម្បីចុះហត្ថលេខាជាមួយគាត់ ។

ទោះយ៉ាងណារបាយការណ៍នេះបានអះអាងថា Leverkusen បានបង្ហាញសញ្ញាថាពួកគេមិនបានត្រៀមលក់កីឡាករជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំទេដោយសារសារៈសំខាន់របស់គាត់ចំពោះក្លិប ។
ប្រភព៖ Sportmoles