Connect with us

សុខភាព

ឧស្សាហ៍ឈឺក្បាលញឹកញាប់មែនទេ? នេះជាមូលហេតុដែលអ្នកតែងតែឈឺក្បាលមិនឈប់!!

មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបប្រទះការឈឺក្បាល។ ជួនកាលនៅពេលដែលអ្នកឈឺក្បាលខ្លាំង អាចធ្វើឲ្យអ្នកគិតអ្វីមិនចេញ ឬធ្វើអ្វីមួយមិនបានសម្រេច។ តោះថ្ងៃនេះមកដឹងពីមូលហេតុមួយចំនួនដែលបណ្តាលឲ្យអ្នកមានអាការៈឈឺក្បាលទាំងអស់គ្នា៖

១. ស្រ្តេស
នៅពេលដែលលោកអ្នកមានបញ្ហាស្រ្តេសកើតឡើង លោកអ្នកច្បាស់ជាមានអារម្មណ៍ថាសាច់ដែលស្ថិតនៅផ្នែកនៃស្មារ និងកគឺចាប់ផ្តើមតឹងឡើង នេះគឺជាមូលហេតុដែលបណ្តាលឲ្យលោកអ្នកមានអាការៈឈឺក្បាលកើតឡើង។ វេជ្ជបណ្ឌិត Sart Ashina បានលើកឡើងថា ការឈឺក្បាលដែលបណ្តាលមកពីការស្រ្តេស ក៏ព្រោះតែសាច់ដុំរបស់ខួរក្បាលចាប់ផ្តើមមានសម្ពាធ និងមានភាពតានតឹងទៅលើសរសៃនៃប្រព័ន្ធប្រសាទខួរក្បាល សាច់ដុំស្មារ និងសាច់ដុំក។ នៅពេលនោះហើយដែលធ្វើឲ្យលោកអ្នកមានការឈឺក្បាលកើតឡើង ហេតុនេះដើម្បីកាត់បន្ថយការឈឺក្បាល លោកអ្នកក៏គួរតែកុំព្យាយាមធ្វើឲ្យខ្លួនឯងកើតជម្ងឺស្រ្តេស។

២. ការតមអាហារហួសហេតុ
នៅពេលដែលលោកអ្នកព្យាយាមតមអាហារជ្រុលហួសហេតុពេក ច្បាស់ណាស់លោកអ្នកនឹងជួបប្រទះនូវការឈឺក្បាល ឬក៏អាចកើតជាជំងឺប្រកាំងក៏មាន។ ក៏ប៉ុន្តែធ្វើយ៉ាងលោកអ្នកក៏ត្រូវតែញ៉ាំអាហារណាដែលមានគុណភាព ដែលអាចជួយឲ្យលោកអ្នកមានសុខភាពល្អ។

៣. កុំទទួលទានជាតិអាល់កុល ឬស្រា
ជាតិអាល់កុល គឺជាមូលហេតុដែលបណ្តាលឲ្យលោកអ្នកឈឺក្បាល ឬក៏មានជំងឺប្រកាំង។ ជាតិអាល់កុល ឬស្រា អាចចូលទៅសម្លាប់ប្រព័ន្ធប្រសាទ ធ្វើឲ្យអ្នកដែលទទួលទានស្រាជួបប្រទះនូវការឈឺក្បាល ឬឈានទៅដល់ការក្អួតចង្អោរក៏មានដែរ។ ហេតុនេះគួរកុំទទួលទានស្រា ឬជាតិអាល់កុល ពញរោះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សុខភាព និងអាយុជីវិត។

៤. បរិស្ថានជុំវិញខ្លួន
ការឈឺក្បាលក៏អាចកើតមានបាន ក៏ព្រោះតែបរិស្ថានជុំខ្លួនរបស់មនុស្ស។ នៅពេលដែលមនុស្សងាកទៅឃើញសម្រាម ក្លិនស្អុយ ឬក៏ជួបប្រទះនឹងហ្វូងមនុស្សអ៊ូអរជ្រុលពេក ក៏អាចបណ្តាលឲ្យគេឈឺក្បាលបានដែរ។

៥. អរម៉ូន
ការផ្លាស់ប្ដូរកម្រិតអរម៉ូន ក៏អាចធ្វើឲ្យឈឺក្បាលបានដែរ ជាពិសេសចំពោះស្រ្តីដែលអាចជួបប្រទះបញ្ហាទាំងនេះញឹកញាប់ជាងបុរស។ ជួនកាលនៅពេលដែលស្រ្តីមានរដូវ អាការៈឈឺក្បាលនឹងកើតមានឡើងក្នុងរយៈពេលយូរ ឬខ្លីគឺទៅតាមស្ថានភាពសុខភាពរបស់ស្រ្តីផ្ទាល់ផងដែរ។

៦. ការបញ្ឈប់ផឹកជាតិកាហ្វេអ៊ីនភ្លាមៗ
ជាធម្មតាលោកអ្នកដែលធ្លាប់ទទួលជាតិកាហ្វេអ៊ីន ឬក៏ការហ្វេជារៀងរាល់ថ្ងៃ ហើយស្រាប់តែបញ្ឈប់ការផឹកវាភ្លាមៗ នោះលោកអ្នកប្រាកដជាជួបប្រទះការឈឺក្បាលភ្លាមៗផងដែរ។ ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលដែលព្យាយាមបន្សាំជាមួយនឹងការឈប់ផឹក ជាតិកាហ្វេអ៊ីននេះ។

Advertisement