បរទេស៖ កីឡាករសញ្ជាតិអាហ្សង់ទីន Marcos Rojo បានសុំចាកចេញពីក្លឹបក្រោយពីមិនបានបង្ហាញខ្លួនតិចតួចណាស់ ក្នុងរដូវកាលនេះ ហើយកុងត្រារបសគាត៉នៅក្រុមបិសាចក្រហមសល់ត្រឹមតែ ៦ខែទៀតតែប៉ុណ្ណោះ៕បន្ថែមពីនេះទៅទៀត Rojo មិនអាចប្រជែងជម្រើស ១១នាក់ដំបូងបាននោះទេ ដោយលោក Ole បានដាក់ Eric Bailly, Victor Linderlof និង Harry Maguire ជាអ្នកលេងតំបន់ខ្សែការពារកណ្តាល៕
យោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹង ថាក្លឹប Boca Juniors អាចនឹងជាក្លឹបបន្ទាប់សម្រាប់ខ្សែការពារកណ្តាលវ័យ ៣០ឆ្នាំរូបនេះ ក្រៅពីក្លឹបនៅអាហ្សង់ទីននេះ ក៏នៅមានក្លឹប Sheffield United និង Newcastle Unitedដែលចង់បានរូបគេផងដែរ៕ Rojo ប្រហែលជាចាកចេញទៅ Boca Juniors ដែលជាក្លឹបនៅប្រទេសកំណើតរបស់ខ្លួន៕
ខ្សែការពាររូបនេះបានបង្ហាញខ្លួនអោយបិសាចក្រហម Manchester United ចំនួន ១២២ប្រកួត ដោយរកគ្រាប់បាល់បានពានគ្រាប់ផងដែរ៕ រូបគេចំណាយពេល ៦ឆ្នាំកន្លះនៅទឹកដី Old Trafford បានឈ្នះពាន FA Cup, EFL Cup និង Europa League៕
ប្រភព: Sportsmole