Connect with us

ព័ត៌មានកីឡា

ក្រុមកាំភ្លើងធំ Arsenal​ ត្រៀមយកកីឡាករដែលខ្លួនដាក់អោយគេខ្ចី យកមកវិញនៅខែមករានេះ

ថ្នាក់ដឹកនាំក្រុម Arsenal គ្រោងនៅបញ្ចប់កិច្ចសន្យាខ្ចីជើងលើកីឡាករ Lucas Torreira ពី Atletico Madrid និងនាំយកគេមកទៅដី Emirates វិញ៕ កាលពីរដូវកាលមុនកីឡាករវ័យ ២៤ឆ្នាំ​រូបនេះបានទៅចូលរួមជាមួយលោក Diego Simone នៅកីឡាដ្ឋាន Wanda Metropolitano របស់ At Madrid ដោយហេតុថាគ្មានកន្លែងលេងនៅ Arsenal  កីឡាករ Torreira បានផ្លាស់ទៅទឹកដីអេស៉្បាញដោយសង្ឃឹមថានឹងទទួយលបានឱកាសបង្ហាញខ្លួន ផ្ទុយទៅវិញរូបគេ បង្ហាញខ្លួនក្នុងជម្រើសតំបូងបានត្រឹបតែ ២ប្រកួតតែប៉ុណ្ណោះ​ក្នុងលីគកំពូលអេស៉្បាញ (La Liga) និង Uefa Champion League​៕

យោងតាមសារព័ត៌មាន La Nazione បានអោយដឹងថាក្រុម Arsenal បានត្រៀមខ្លួនកោះហៅកីឡាករសញ្ជាតិ អ៊ុយរ៉ាហ្គាយនេះមកវិញ ដើម្បីយកមកធ្វើការចរចារផ្ទេររូបគេទៅកាន់ក្លឹបនៅលីគ អុីតាលី Seria A គឺក្លឹប Fiorentina៕​ ដោយដឹងថាកីឡាករ Torreira ពេញចិត្តនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ក្លឹបបាល់ទាត់ Atletico Madrid រីករាយនឹងចែកផ្លូវជាមួយកីឡាករមាឌតូចនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ និងអោយគេត្រឡប់មកទៅដីអង៉គ្លេសបណ្តោះអាសន្នសិន៕ 

ប្រភព: Sportsmole

Advertisement