Connect with us

ព័ត៌មានកីឡា

ក្រុមបិសាចកក្រហមបដិសេធសំណើក្រុមយក្សមួយក្នុងការដោះដូរ Paul Pogba

Paul Pogba ជាកីឡាករក៏ដែលក្លឹបធំៗចាប់អារម្មណ៍ជាខ្លាំងក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ៕ ភ្នាក់ងាររបស់កីឡាករវ័យ ២៧ឆ្នាំនេះបាននិយាយថា” Pogba អស៉ពេលនៅជាមួយបិសាចក្រហមហ់ើយ គួរតែដល់ពេលចាកចេញទៅរកកន្លែងដែរប្រសើរជាងនេះ”៕

កាលពីពេលថ្មីនេះក្រុមលោក Ole បានបដិសេធទៅលើក្រុមសេះបង្កង់ Juventus ក្នុងការនាំយក Pogba ដោយ Juventus បានបន្ថែមកីឡាករ Ramsey និង Douglas Costa ដែលកំពុងដាក់អោយ Bayern Munich ខ្ចីជើង ជាថ្នូរសម្រាប់នាំយក Pogba និងដើម្បីកាត់បន្ថយតម្លៃខ្លួនកីឡាករសញ្ជាតិបារាំងរូបនេះ៕

បណ្តាក្លឹបធំៗនៅអឺរ៉ុបបានជួបបញ្ហាហិរញ្ញវត្ថុក្នុងពេលមានជំងឺ Covid 19 ដូច្នេះក្លឹបទាំងនោះមិនហ៊ានចំណាយច្រើនហួសកម្រិត ៕ តារាបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ ២០១៨​ របស់បារាំងរូបនេះ ក៏ត្រូវបានក្លឹបយក្ស Real Madrid ចាប់អារម្មណ៍ផងដែរ៕

ប្រភព: Sportsmole

Advertisement