Connect with us

ព័ត៌មានកីឡា

កីឡាករ Real Madrid ម្នាក់បដិសេធកុងត្រាថ្មី

កីឡាករវ័យ​ ២៩ឆ្នាំរបស់ក្លឹបអធិរាជស បានដើរតួយ៉ាងសំខាន់ក្នុងតួនាទីជាខ្សែការពារស្តាំក្នុងរដូវកាលនេះដោយរកបាន ២គ្រាប់ និងបញ្ជុនអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន​ ៣លើកផងដែរក្នុងការបង្ហាញខ្លួន ១៩ប្រកួត៕ទោះយ៉ាងណាសារព័ត៌មាន Marca បានរាយការណ៍ថាក្លឹបលោក Zinedine Zidane  បានដាក់សំណើលើកដំបូងអោយទៅកីឡាករ Vazquez ប៉ុន្តែគាត់បានច្រានចោលសំណើនោះភ្លាមៗ អនាគតរបស់ Vazquez នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅ Santiago Bernabeu៕

ចំណែកឯកីឡាករ Luka Modric នឹងបន្តកុងត្រាថ្មីនៅ Real Madrid ខណៈពេលដែលម្ចាស់ក្លឹបយក្សអេស៉្បាញមួយនេះលោក Florentino Pérez ត្រៀមផ្តល់កិច្ចសន្យាថ្មីសម្រាប់ប្រធានក្រុម Sergio Ramos៕

កីឡាករសញ្ជាតិអេស៉្បាញ Vazquez ត្រូវបានទទួលការចាប់អារម្មណ៍ពីក្រូមបិសាចក្រហម Manchester United ផងដែរ៕ ក្នងការចំណាយពេល៥ច្រើនឆ្នាំ ជាមួយក្រុមដែលទើបទទួលបានពានង្វាន់ក្លឹបល្អផ្តាច់គេប្រចាំទសវត្សរ៍ រូបគេឈ្នះពាន Uefa Champion Leauge 3 លើក និង ពានរង្វាន់លីគកំពូលអេស៉្បាញ (La Liga) ២ដងផងដែរ៕

ប្រភព:  Sportsmole

Advertisement