Connect with us

ព័ត៌មានកីឡា

ក្លឹបតោខៀវ Chelsea ត្រៀមបេក្ខភាពគ្រូបង្វឹកថ្មីមកជំនួសលោក Frank Lampard

ក្រុមតោខៀវពេលនេះបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៩ បន្ទាប់ពីចាញ់ ៤ក្នុងចំណោម ៦ប្រកួតចុងក្រោយរបស់ពួកគេ៕ ការបរាជ័យក្នុងលទ្ធផល ៣-១ នៅលើទឹកដីខ្លួនឯង ពេលប៉ះជាមួយក្លឹបមេឃខៀវ Manchester City បានបង្កើនសម្ពាធទៅដល់លោក Lampard​ ហើយក៏មានដំណឹងលេចលឺមកថា ថ្នាក់ដឹកនាំរបស់ Chelsea បានធ្វើការពិចារណាក្នុងការបណ្តេញលោក Lampard ចេញពីដំណែង៕ សារព័ត៌មាន The Independent បានចុះផ្សាយថា ក្រុមតោខៀវ Chelsea បានជ្រើសរើសបេក្ខភាព ៤ នាក់រួមមាន Brendan Rodgers, Ralph Hasenhuttl, Thomas Tuchel និង Massimiliano Allegri ប្រសិនបើលោក Lampard ត្រូវបានបណ្តេញចេញពិតមែននោះ៕ ក្នុងរដូវកាលនេះ Chelsea ចំណាយទឹកប្រាក់ជាង ២០០លានផោននាំយកកីឡាករមកជួយកក្រុម ក៏ប៉ុន្តែហាក់បីដូចជាធ្វើមិនបានល្អសោះ៕

១ លោក Thomas Tuchel អតីតគ្រូបង្វឹក PSG

២ លោក Brendan Rodgers​ ជាគ្រូបង្វឹក​ Leicester city បច្ចុប្បន្ន

៣ លោក Massimiliano Allegri បន្ទាប់ពីចាកចេញពីសេះបង្កង់ Juventus គាត់មិនទាន់ទៅបង្វឹកក្លឹបណាមួយនៅឡើយទេ

៤ លោក Ralph Hasenhuttl បច្ចុប្បន្នគាតជាគ្រូបង្វឹកក្លឹប Southampton 

ប្រភព: Sportsmole

Advertisement