ហ្វីលីពីន ៖ កាលពីពេលថ្មីៗនេះ ក្រុមប៉ូលិសដែលបានស៊ើបអង្កេតរឿងក្ដីនាង Christine Dacera ដែលជាអតីតបវរកញ្ញា និងជានារីអាកាសចរ ដោយបានចាប់ខ្លួនមនុស្សចំនួន ១១នាក់ ដែលត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់នារីខាងលើ ដោយក្នុងនោះមនុស្សចំនួន ០៣នាក់ត្រូវបានចោទប្រកាន់ពីបទ “ឃាតកម្មរំលោភសេពសន្ថវៈ” ដែលមានឈ្មោះដូចជា Jonh Pascual Dela Serna អាយុ ២៧ឆ្នាំ, Rommel Daluro Galida អាយុ ២៩ឆ្នាំ និង John Paul Reyes Halili អាយុ ២៥ឆ្នាំ ដែលជាមិត្តជិតស្និទ្ធនឹងនារីខាងលើ។
ការធ្វើកោសល្យបឋមបានឲ្យដឹងថា មានសារធាតុមួយប្រភេទដែលមានក្នុងខ្លួននាង Dacera ដែលត្រូវបានគេដឹងថា ប្រហែលជាត្រូវបានជនសង្ស័យទាំងនោះឲ្យនាងផឹកនៅក្នុងអំឡុងពេលទទួលទានស្រា។ គេក៏សង្កេតឃើញមានស្នាមរបួសដែលនៅលើជង្គង់ និងដងខ្លួន រួមជាមួយនឹងសារធាតុមេជីវិតឈ្មោលដែលមាននៅក្នុងប្រដាប់ភេទនារីរងគ្រោះផងដែរ។
ក្នុងនោះផងដែរ គេសង្កេតឃើញក្រុមហ៊ុនអាកាសចរណ៍អ៊ែរឡាញ បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំជូនចំពោះគ្រួសារនារីគ្រោះដោយអំពើឃាតកម្មមួយនេះ។
ប្រភព ៖ Popular Pageant