Connect with us

ព័ត៌មានជាតិ

បុរសម្នាក់លួចរក្សាទុកសារធាតុញៀនខុសច្បាប់ ត្រូវបាននគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌបានធ្វើការបង្រ្កាបបានជាក់ស្តែងនូវករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួន ស្ថិតនៅក្នុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ធឬស្សីកែវ រាជធានីភ្នំពេញកាលពីវេលាម៉ោងជិត៥ រសៀល កាលបីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះ ពេជ្រ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដែលបានស្នាក់នៅក្នុង​ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ធឬស្សីកែវ រាជធានីភ្នំពេញ និងមានមុខរបរមិនពិតប្រាកដ ។ នេះបើតាមការបញ្ជាក់ពីអធិការនគរបាលខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត ។

វត្ថុតាងដែលត្រូវបានដកហូតមានដូចជា ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាសារធាតុញៀនចំនួន៨កញ្ចប់តូចៗ។ ក្នុងខណៈពេលនេះដែ សមត្ថកិច្ចមន្រ្តីជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីយកទៅអនុវត្តទោសតាមនីតិវិធី ៕

Advertisement