Connect with us

ព័ត៌មានកីឡា

បិសាចក្រហម Manchester United សម្លឹងឃើញកីឡាកររបស់ FC Bayern Munich

បន្ទាប់ពីបរាជ័យក្នុងការនាំយក Jadon Sancho មកទឹកដី Old Trafford លោក Ole អ្នកចាត់ការក្រុម Man Utd បានបង្វែរការចាប់អារម្មណ៍ទៅលើកីឡាករ Kingsley Coman វិញ៕ កីឡាករវ័យ ២៤ឆ្នាំនេះបាននិយាយថា” ដោយដឹងថាក្រុមល្អៗ ចាប់អារម្មណ៍ខ្ញុំគឺវាបានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តបន្ថែមទៀត”៕

បន្ថែមពីនេះគាត់បាននិយាយថា”ខ្ញុំមានកិច្ចសន្យានៅទីនេះរហូតដល់ឆ្នាំ ២០២៣៕ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចនិងមិនបានចូលលេងញឹកញាប់ដូចមុន ( ពេលមានវត្តមាន Leroy Sane) ក៏ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងទីនេះ“៕ ក្នុងរដូវកាលនេះ Coman រកបានប្រាំគ្រាប់ និង បញ្ជូលបាល់អោយមិត្តរួមក្រុមរកគ្រាប់បាន ៩លើក៕

ប្រភព: Sportsmole

Advertisement