Connect with us

តារាជាតិ

ឆន សុវណ្ណរាជ ហ៊ាននិយាយពាក្យថា “ស្រឡាញ់អ្នក” ទៅកាន់ សុភ័ក្រ កុសុម៉ា

ភ្នំពេញ ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ បាននឹងកំពុងធ្វើឲ្យបណ្តាប្រិយមិត្តអ្នកគាំទ្រមានការសង្ស័យចំពោះមិត្តភាពរបស់លោកជាមួយនឹង ពិធីការិនីដែលសម្បូរវោហារមួយរូប គឺកញ្ញា សុភក្រ កុសុម៉ា។

កាលពីពេលថ្មីៗទៅនេះ គេសង្កេតឃើញ លោក ឆន សុវណ្ណរាជ និងកញ្ញា សុភក្រ កុសុម៉ា  បានបង្ហោះវីដេអូមួយនៅក្នុងបណ្តាញសង្គម Tik tok ដែលនិយាយឆ្លងឆ្លើយគ្នាហាក់ដូចជាមានទំនាក់ទំនងពិសេសអ្វីមួយ។

ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើត កញ្ញា សុភក្រ កុសុម៉ា កាលពីម្សិលមិញនេះ គេបានសង្កេតឃើញថានាងបានធ្វើកម្មវិធីគម្រប់ខួបអាយុ ២៩ ឆ្នាំរបស់នាងមួយយ៉ាងរីករាយដែលមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធិមួយចំនួន ក្នុងនោះក៏មានកំពូលតារាចម្រៀងសំឡេងផ្អែម លោក ឆន សុវណ្ណរាជចូលរួមផងដែរ។

ក្នុងថ្ងៃនោះដែរ គេបានសង្កេតឃើញលោក ឆន សុវណ្ណរាជ បានបង្ហោះសារជូនពរដល់កញ្ញា សុភក្រ កុសុម៉ា ដែលមានសេចក្ដីថា    “រីករាយថ្ងៃខួបកំណើតអូន@sopheakkosoma ជូនពរអោយសុខភាពល្អ ជោគជ័យគ្រប់ភារ:កិច្ច រកស៊ីមានបាន នឹងរូបសម្រស់កាន់តែស្រស់ស្អាត love you” ផងដែរ ៕

Advertisement