Connect with us

ព័ត៌មានអន្តរជាតិ

កីឡាកររបស់ AC Milan ម្នាក់អាចនឹងមក Chelsea ដោយគ្មានតម្លៃខ្លួន

ក្រុមតោខៀវ Chelsea សង្ឃឹមថានឹងបញ្ចុះបញ្ចូលកីឡាករវ័យ ២១ ឆ្នាំរូបនេះឱ្យមកទៅដឹកអង់គ្លេស ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការប្រជែងពីសំណាក់ក្លឹបកំពូលៗនៅទ្វីបអឺរ៉ុបផ្សេងទៀតដែលចង់បានកីឡាកររូបនេះ ដោយក្លឹបយក្សអុីតាលីពីរក្រុមត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយករូបគេ គឺ Inter Milan និង Juventus៕

អ្នកចាំទី Donnarumma និងត្រូវអស់កុងត្រានៅប៉ុន្មានខែខាងមុខនេះ ដូច្នេះរូបគេអាចស្វែងរកក្លឹបផ្សេងបាន៕ AC Milan បានផ្តល់ Donnarumma នូវកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៦ លានផោនក្នុងមួយឆ្នាំ ក៏ប៉ុន្តែក្លឹប Inter Milan, Juventus និង Chelsea បានអោយថ្លៃជាងនឿយហត់ថ្លៃជាងក្រុម AC Milan ទៅទៀត៕ អ្នកចាំទីសញ្ជាតិអុីតាលីនេះចូលលេងនៅអាយុ ១៦ ឆ្នាំរហូតមកដល់ពេលនេះគាត់បានបង្ហាញខ្លួន ២២៣ ប្រកួតហើយនៅកីឡាដ្ឋាន San Siro៕

កាលពីដើមរដូវកាល Chelsea បាននាំយកអ្នកចាំទី Mendy ដែលគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការបង្ហាញខ្លួនប៉ុន្មានប្រកួតដំបូង ក៏ប៉ុន្តែរូបគេហាក់បីដូចជាធ្លាក់ទម្រង់បន្តិចដោយតែងតែរបូតគ្រាប់បាល់ក្នុង ៤​ប្រកួតចុងក្រោយ៕

ប្រភព: TheSun

Advertisement