Connect with us

ព័ត៌មានអន្តរជាតិ

មកដឹងពីប្រវត្តិត្រួសៗរបស់បវរកញ្ញា ហ្វីលីពីន ដែលត្រូវបានឃាតកជាមិត្តភក្តិសម្លាប់

ហ្វីលីពីន ៖ មរណភាពរបស់នាង Christine Angelica Dacera បានក្លាយជានិមិត្តរូបមួយសម្រាប់រឿងជាច្រើនខុសៗគ្នាទៅលើមនុស្សជាច្រើនដែលបានដឹងពីរឿងនេះ។ មនុស្សមួយចំនួននៅតែមិនទាន់អស់ចិត្ត ដោយហេតុតែនាង Dacera នៅមិនទាន់បានយុត្តិធម៌នៅឡើយ ព្រោះតែប្រព័ន្ធអំណាចដែលមានភាពពុករលួយមួយ និងបង្ហាញពីភាពអសមត្ថភាពរបស់មន្រ្តីប៉ូលិសចំពោះចំណាត់ការចាប់ឃាតក។

ខាងមន្រ្តីប៉ូលិស ហាក់ដូចជាបញ្ចេញតែព័ត៌មានមិនពេញលេញលើករណីឃាតកម្មមួយនេះ នេះបើតាមការលើកឡើងពីសំណាក់ប្រជាជនមួយចំនួនធំក្នុងប្រទែសហ្វីលីពីនផ្ទាល់ ក៏ដូចជាពិភពលោក។

តើនាង Christine Angelica Dacera គឺជាអ្នកណា?

នាង Christine Angelica Dacera មានអាយុ ២៣ ឆ្នាំ ជាអ្នកបម្រើតាមយន្តហោះមួយរូបក្នុងក្រុមហ៊ុនអាកាចរណ៍ហ្វីលីពីន។ នាងជាកូនស្រីទី០២ ក្នុងចំណោមបងប្អូន០៤នាក់ និងបានបញ្ចប់សញ្ញាបត្រផ្នែកទំនាក់ទំនង នៅក្នុងមហាវិទ្យាល័យហ្វីលីពីន នៃទីក្រុង Davao ។

នាងក៏ជាអ្នករាំ, តារាម៉ូឌែល និងធ្លាប់បានឈានជើងចូលទៅក្នុងការប្រឡងបវរកញ្ញាហ្វីលីពីនរហូតដល់ទៅវគ្គផ្តាច់ព្រ័ត្រផងដែរ កាលពីឆ្នាំ២០១៩។ ក្នុងឆ្នាំដដែលនោះ នាងបានផ្លាស់ទៅរស់នៅក្នុងទីក្រុង ម៉ានីល ដើម្បីធ្វើជាអ្នកបម្រើការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។ នាងធ្លាប់បានសន្យាជាមួយម្តាយរបស់នាងថា នាងនឹងធ្វើឲ្យក្ដីសុបិនរបស់ម្តាយនាងបានដើរលេងជុំវិញពិភពលោក ដែលនេះជាក្ដីសុបិនរបស់នាងយូរណាស់មកហើយ ៕

Advertisement