Connect with us

តារាជាតិ

ពេជ្រ សូលីកា បង្ហាញរូបភាពផ្អែមល្ហែមបង្អួតភ្នែកអ្នកគាំទ្រ

ភ្នំពេញ ៖ អ្នកនាង ពេជ្រ សូលីកា គឺជាកំពូលតារាចម្រៀងដ៏ល្បីមួយរូបក្នុងផលិតកម្មរស្មីហង្សមាស ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាអ្នកគាំទ្រ ជាពិសេសពីស្រទាប់យុវវ័យ គួបផ្សំជាមួយនឹងសំឡេងដ៏ផ្អែមស្រទន់ និងមានមុខមាត់ស្រស់ស្អាតផងដែរ ។

ពេជ្រ សូលីកា ដែលមួយរយៈមុនតែងតែជួបនូវបញ្ហាព្យុះភ្លៀងជីវិតកាលពីបន្ទាប់ពីនាងបានភ្ជាប់ពាក្យជាមួយនឹងអាណិកជនមួយរូប ក៏ដូចជារឿងរ៉ាវពាក់ព័ន្ធនឹងម្តាយរបស់នាង រួចមក ពេលនេះគេឃើញនាងហាក់មានភាពស្រស់ថ្លាជាងមុនវិញហើយ ។

បើងាកមកមើលពីជីវិតឯកជនរបស់នាងវិញ ថ្វីត្បិតតែនាងទើបតែសម្រាលបានកូនប្រុសម្នាក់រួចទៅហើយក្តី ប៉ុន្តែរូបសម្រស់ និងភាពទាក់ទាញរបស់នាងហាក់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ។ នាងតែងតែបង្ហាញពីជីវិតមានសុភមង្គលជាមួយនឹងក្រុមគ្រួសារ ជាពិសេសគឺជាមួយនឹងស្វាមីរបស់នាងតែម្ដង ដោយកាលពីថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងស្វាមី ដោយបង្ហាញពីភាពផ្អែមល្ហែម និងមើលទៅគឺពិតជារ៉ូមេនទិកពិតមែន ៕

Advertisement