Connect with us

តារាជាតិ

ព្រះនាងតូច នរោត្តម ចេនណា បង្ហាញព្រះវត្តមានក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរបែបនេះពិតជាស្រស់ស្អាតឥតខ្ចោះ

ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញនេះ ព្រះនាងតូច នរោត្តម ចេនណា បានបង្ហោះរូបភាពមួយចំនួនរបស់ព្រះ ដោយបានភ្ជាប់ជាមួយនឹងសារមួយ ដែលបង្ហាញពីទឹកព្រះទ័យរំភើបរីករាយ ដែលព្រះនាងបានគ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាត និងសាកសមឥតមានទាស់។

ព្រះនាងបានមានព្រះបន្ទូលថា នៅក្នុងឈុតដែលព្រះនាងបានគ្រងនេះមានបង្កប់នូវលក្ខណៈពិសេសប្លែកគួរឲ្យចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃដួងព្រលឹងជាតិខ្មែរ ដែលមានដូចជាដើមត្នោត និងផ្ការំដួលជាដើម។

បើទោះបីជាព្រនាងមានព្រះជន្មនៅក្មេងក៏ដោយ ប៉ុន្តែសម្រាប់ការទ្រង់គ្រឿងលម្អជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ក៏ដូចជាព្រះសម្ភស្សរបស់ព្រះនាងហាក់បីដូចទៅនឹងស្រ្តីក្រមុំដែលកំពុងតែពេញរូបពេញឆោមយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ព្រះនាងតូច នរោត្តម ចេនណាកំពុងតែមានព្រះកិត្តិសព្ទល្បីល្បាញដោយព្រះនាងបានបង្ហាញព្រះវត្តមានក្នុងវិថីសិល្បៈចម្រៀង និងសម្តែងផងដែរ ៕

Advertisement