Connect with us

ព័ត៌មានអន្តរជាតិ

គីម ជុងអ៊ុន ៖ ទទួលស្គាល់ថា រយៈពេល ៥ ឆ្នាំមកនេះកូរ៉េខាងជើងស្ទើរតែគ្មានសម្រេចអ្វីមួយឲ្យបានដល់គោលដៅអភិវឌ្ឍណាមួយសោះឡើយ

កូរ៉េខាងជើង ៖ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំប្រទេសកូរ៉េខាងជើងបាននិយាយថា ចាប់តាំងពីដាក់គោលការណ៍នៅក្នុងឆ្នាំ២០១៦ មកទល់នឹងពេលនេះ ស្ទើរតែគ្មានគោលដៅណាមួយបានសម្រេចសោះឡើយ។ ជាការពិតណាស់កាលពីពេលពីម្សិលមិញនេះលោកបានបើកសមាជគណបក្សពលករជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំនៅក្នុងទីក្រុងព្យុងយ៉ាង។

យ៉ាងណាមិញ គណៈប្រតិភូ និងអ្នកសង្កេតការណ៍ដែលបានអង្គុយនៅក្បែរនោះរាប់ពាន់នាក់បានដឹងថា ប្រទេសកូរ៉េខាងជើងមួយនេះហាក់ដូចជាមិនទាន់រកឃើញថាមានករណីឆ្លងវីរុសកូវីដសូម្បីតែមួយករណីនៅឡើយទេ។

លោក គីម ជុងអ៊ុន ក៏បានបន្ថែមទៀតថា គោលដៅដែលលោកបានដាក់កាលពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះគឺហាក់ដូចជាមិនទាន់សម្រេចបានគោលដៅណាមួយនៅឡើយទេ។ ប៉ុន្តែយើងគួរតែលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវជោគជ័យ និងជ័យជម្នះដែលយើងទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង ដ់ើម្បីរារាំងយើងកុំឲ្យទទួលបានមេរៀនឈឺចាប់នេះម្ដងទៀត។

ក្នុងនោះផងដែរ លោកក៏បានបញ្ជាក់ពីតម្រូវការសម្រាប់ផែនការរយៈពេល ៥ ឆ្នាំថ្មីទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសារជាថ្មី និងពិនិត្យមើលទៅលើស្ថានភាពនៃលោហៈធាតុ គីមី និងឧស្សហកម្មសំខាន់ៗដ៏ទៃទៀតសម្រាប់ប្រទេសមួយនេះនាពេលអនាគត។

ជាក់ស្តែង លោក គីម ជុងអ៊ុន ក៏បានទទួលស្គាល់ថា លោកមានបញ្ហាប្រឈមជាច្រើន ដែលជាឧបសគ្គធំបំផុតក្នុងការគ្រប់គ្រងក្នុងរយៈពេល ប្រាំបួនឆ្នាំ ដែលទាំងនេះគឺជាវិបត្តិជាច្រើនយ៉ាងដែលបានកើតឡើងមកពី បញ្ហាសេដ្ឋកិច្ចត្រូវបានបំផ្លាញដោយការបិទព្រំដែន បញ្ហាជំងឺរាតត្បាត  និងគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិ ក៏ដូចជាការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកជាដើម។ លោក គីម ក៏បានបន្ថែមថា ផលវិបាកទាំងអស់នេះគឺពីតជាអាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងជើងដែលមិនធ្លាប់មានពីមុនមក៕

ប្រភព ៖ Daily Mail Online

Advertisement