Connect with us

ព័ត៌មានកីឡា

តោខៀវ Chelsea ចូលរួមប្រជែងជាមួយ Manchester United ក្នុងការនាំយកកីឡាករវ័យក្មេងម្នាក់

កីឡាករវ័យ ១៩ ឆ្នាំ សញ្ជាតិអេក្វាឌ័រខិតជិតក្នុងការមកចូលរួមជាមួយ Manchester United តាំងពីមុនទីផ្សារដោះដូរកីឡាករបើកមកម៉្លេះ ក៏ប៉ុន្តែបានស្ងាត់ទៅវិញ៕  ស្រាប់តែថ្មីៗនេះ ក្លឹប Chelsea បានចាប់អារម្មណ៍កីឡាករនេះដូចគ្នា ហើយក៏មានក្លឹបយក្សនៅហូឡង់មួយទៀតផងដែរគឺ Ajax បានអោយតម្លៃខ្លួន ៤លានផោនទៅដល់រូបគេ៕

Moises Caicedo បានចូលមកជាមួយក្លឹប Independiente del Valle និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងខែតុលាឆ្នាំ ២០១៩ និងមួយឆ្នាំក្រោយមកគាត់ត្រូវបានការកោះហៅអោយចូលជម្រើសជាតិ៕ អ្នកចាត់ការទូទៅរបស់ក្លឹប Independiente del Valle លោក Santiago Morales បាននិយាយថា Caicedo ទំនងជានឹងចាកចេញពីក្លឹបនៅខែមករានេះហើយ៕

ប្រភព: Sportsmole

Advertisement