Connect with us

ព័ត៌មានកីឡា

កាំភ្លើងធំ Arsenal ត្រៀមនាំយកកីឡាករ Paris Saint-Germain មកកីឡាដ្ឋាន Emirates

ទោះបីជាឈ្នះបីប្រកួត និងមិនរបូតគ្រាប់បាល់ ៣ប្រកួតជាប់គ្នាក៏ដោយ ពេលនេះ​ Arsenal នៅតែត្រូវការខ្សែបម្រើប្រយុទ្ធបន្ថែមទៀត៕  លោក Mikel Arteta បានសម្លឹងឃើញខ្សែបម្រើរបស់ក្រុម Norwich City កីឡាករ Emiliano Buendia ក៏ប៉ុន្តែក្រុម Arsenal មិនចង់ចំណាយ 40លានផោនទៅកីឡាកររូបនេះទេ៕ កាសែត Daily Mirror បានរាយការណ៍ថាកិច្ចព្រមព្រៀងរយៈពេលខ្លីសម្រាប់កីឡាករទាំងពីរ Isco ឬ Draxler ហាក់ដូចជាជម្រើសដែលទំនងជាgសម្រាប់លោក Arteta៕

កីឡាករវ័យ ២៨ ឆ្នាំ Isco បង្ហាញខ្លួនបានត្រឹមតែ ៣៥៧ នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ រីឯខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Draxler ក៏មិនខុសគ្នាប៉ុន្មានដែរពី Isco រូបគេមិនសូវបង្ហាញខ្លួនបានត្រឹមតែ ៩ប្រកួត៕ អនាគតរបស់ Draxler នៅមិនទាន់ច្បាស់នោះទេក្រោយពីលោក Pochettino ឡើងធ្វើជាគ្រូបង្វឹកថ្មី៕

ប្រភព: Sportsmole

 

Advertisement