Connect with us

ព័ត៌មានកីឡា

បិសាចក្រហម Manchester United ត្រូវចំណាយជិត ១០០លានផោនបើចង់បានកីឡាកររូបនេះមករួមក្រុម

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅតែជាគោលដៅសំខាន់របស់បិសាចក្រហម បន្ទាប់ពីក្រុមលោក Ole បានចុះកិច្ចសន្យានាំយក Donny Van de Beek កាលពីរដើមរដូវកាល៕

Jack Grealish បង្ហាញទម្រង់លេងយ៉ាងល្អអោយក្រុម Aston Villa ដោយរកបាន ៥គ្រាប់ និងបញ្ជូនអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន ៧លើកផងដែរ ក្នុងការបង្ហញខ្លួន ១៥ប្រកួតក្នុងរដូវកាលនេះ៕ ថ្នាក់ដឹកនាំក្រុម Aston Villa ទទួលស្គាល់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះអាចនិងត្រូវចាកចេញក្លឹប  បើទោះបី Grealish បានចុះកុងត្រាជាមួយ Aston Villa រហូតដល់រដូវកាល ឆ្នាំ ២០២៤-២០២៥៕ ក្រុម  Manchester United ត្រូវចំណាយប្រមាណជា ៩០លានផោន ប្រសិនបើចង់បានកីឡាកររូបនេះមក Old Trafford៕

ប្រភព: Sportsmole

 

Advertisement