កីឡាករសញ្ជាតិហូល្លង់រូបនេះឈានដល់រយៈពេល ៦ ខែចុងក្រោយនៃកុងត្រារបស់គាត់នៅ Liverpool ដូច្នេះកីឡាករនេះ អាចពិភាក្សាលើការផ្ទេររូបគេនៅរដូវកាលនេះជាមួយក្លឹបផ្សេងទៀតបាន៕Wijnaldum បានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយក្រុមលោក Klopp និងបានសម្រេចចិត្តទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona នៅខែមករានេះ៕ 
ក្រុមហង្សក្រហម Liverpool សង្ឃឹមថានឹងបញ្ចុះបញ្ចូល Wijnaldum ឱ្យបន្តកុងត្រាយ៉ាងហោចណាស់មួយឆ្នាំទៀត ប៉ុន្តែយោងទៅតាមកាសែត Todo Fichajes បានលើកឡើងថាគាត់បានច្រានចោលក្នុងការបន្តស្នាក់នៅទឹកដី Anfield ដោយសារតែហង្សក្រហមមិនយល់ព្រមនឹងការទាមទាររបស់គាត់៕ 
មានការអះអាងចាច្រើនថាកីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងរង់ចាំរហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ បន្ទាប់មករូបគេនឹងចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួន៕
ប្រភព: Sportsmole