ព័ត៌មានកីឡា
គ្រូបង្វឹកថ្មីរបស់ PSG បញ្ចេញបញ្ជីឈ្មោះកីឡាករដែលត្រៀមនាំយកមកទឹកដីបារាំងក្នុងខែមករានេះ

លោក Mouricio Pochettino ត្រូវបានបណ្តេញចេញពីក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីឆ្នាំ ២០១៩ បានក្លាយជាអ្នកដឹកនាំក្រុម PSG កាលពីសប្តាហ៍ំមុន៕ គ្រូបង្វឹកដែលវ័យ ៤៨ឆ្នាំរូបនេះបានគ្រោងនឹងនាំយកកីឡាករជាច្រើនទៅចូលរួមនៅទឹកដីបារាំង ដោយក្នុងនោះរួមមាន:
១ Dele Ali: សឹងតែគ្មានឱកាសបង្ហាញខ្លួនក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Jose Mourinho៕ កីឡាករវ័យ ២៤ឆ្នាំនេះអាចនិងទៅជាមួយអតីតគ្រូរបស់ខ្លួន៕
២ Christian Eriksen: កីឡាកររូបនេះបានចាកចេញពី Tottenham នៅខែមករាឆ្នាំ ២០២០ ពោលគឺ ២ ខែបន្ទាប់ពីការចាកចេញរបស់លោក Pochettin៕ រួមគេបានទៅចូលរួមជាមួយក្លឹបនៅលីគកំពូលអ៊ីតាលី Serie A ប៉ុន្តែការសម្រេចចិត្តនេះបានធ្វើអោយរូបគេខកចិត្តជាខ្លាំង ដោយមិនសូវបានបង្ហាញខ្លួន៕
៣ Hugo Lloris : លោក Pochettino ចង់យកអ្នកចាំទីសញ្ជាតិបារាំងអាយុ ៣៤ ឆ្នាំត្រឡប់ទៅ ស្រុកកំណើតរបស់គាត់វិញ ប៉ុន្តែលោក Mourinho បានសរសើរ Lloris កាលពីខែមុនថាជា “អ្នកចាំទីល្អបំផុតនៅ Premier League”។
៤ Lionel Messi : គ្រូបង្វឹកថ្មីរបស់ PSG ធ្លាប់បាននិយាយរួចមកហើយថា“ កីឡាករលំដាប់ពិភពលោក មួយចំនួនក៏អាចនឹងមក PSG បានដែរ ម្នាក់នោះអាចជា Messi”៕
៥ Paulo Dybala : ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៧ ឆ្នាំរូបនេះលេងអោយក្លឹប Juventus តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរូបគេក៏ជាម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតដែលអាចចូលរួមជាមួយ PSG៕
ប្រភព: Sportsmole
