Connect with us

តារាជាតិ

កុល ដាវី ប្រកាសថារស់ខ្វះបុរសម្នាក់នេះមិនបានក្នុងមួយជីវិតនេះ

ភ្នំពេញ ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង កុល ដាវី ដែលកាលពីមុននាងចូលចិត្តការស្លៀកពាក់បែបស៊ិចស៊ីមិនចាញ់តារាអ៊ឺរ៉ុបនោះ ពេលនេះគេសង្កេតឃើញនាងហាក់ដូចជាផ្លាស់ប្តូរច្រើនជាងមុន ដោយវិលត្រឡប់មកស្លៀកពាក់ជិតៗ និងមិនសូវបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ស៊ិចស៊ីដូចមុននោះឡើយ។


មួយរយៈក្រោយមកនេះ អ្នកនាង កុល ដាវី ក៏ចាប់ផ្តើមប្រឡូកចូលក្នុងវិស័យសិល្បៈវិញជាមួយនឹងការសម្តែងជាតួបែបកាច ឆ្នាស់ និងជាតួម្តាយផងដែរ។

បើក្រឡេកមកមើលពីជិវិតឯកជនរបស់អ្នកនាង កុល ដាវី ហាក់ដូចជានាងមានសុភមង្គលបំផុតបន្ទាប់ពីនាងបានរៀបការជាមួយនឹងលោក សុខ រក្សា ដោយអ្នកទាំងពីរមានដំណឹងល្អថាអ្នកនាង កុល ដាវី មានទម្ងន់ផងដែរ ក៏ប៉ុន្តែជាអកុសលកូនដែលនៅក្នុងផ្ទៃស្រាប់តែលែងមានដង្ហើមដកទៀតហើយ ដោយអ្នកនាង និងស្វាមីសម្រេចចិត្តថាមិនអាចទុកកូនបានតទៅទៀតនោះទេ នេះក៏ដើម្បីសុវត្ថិភាពខ្លួនឯងផងដែរ។


យ៉ាងណាមិញ ក្រោយពីកូនរបស់នាងលែងនៅជាមួយ អ្នកនាង កុល ដាវី ហាក់ដូចជាទទួលរងសម្ពាធពីការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយហេតុតែកូនរបស់នាងមិនអាចបន្តនៅជាមួយបាន។

ទោះបីជាយ៉ាងណា បន្ទាប់ពីនាងបានបាត់បង់កូនជាទីស្រឡាញ់ទៅក៏ពិតមែន ប៉ុន្តែនាងក៏ត្រូវបានស្វាមីរបស់នាយកចិត្តទុកដាក់ និងលើកទឹកចិត្តជាប្រចាំទើបធ្វើឲ្យ កុល ដាវី អាចវិលត្រឡប់មករកសភាពដើមវិញ ដោយមានស្នាមញញឹមជាមួយនឹងសុភមង្គលគ្រួសារផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះ អ្នកនាងកុលដាវីក៏បានបង្ហោះសារមួយថា នាងនឹងរស់មិនបានទេប្រសិនបើគ្មានស្វាមីរបស់រនាង ដែលនាងសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ” រយលានអត្ថន័យ ជាថ្ងៃខួបកំណើតខ្ញុំ🎂អរគុណប្តីសំលាញ់ អូនដឹងថាក្តីសុខរបស់បងគឺបានឃើញស្នាមញញឹមរបស់អូន អូនចង់ប្រាប់ថាអូនស្រលាញ់បងខ្លាំងណាស់ ហើយក៏ខ្វះបងមិនបាន អរគុណប្តីសំលាញ់ បងជាអ្វីៗរបស់អូន ជារបាំងការពារអូន ជាទីព្រឹក្សាដ៏ពូកែរបស់អូន ជាប្តីដែលស្មោះត្រង់របស់អូន អូនសូមអោយស្នេហាយើងផ្អែមល្ហែម បែបនេះ រហូតតទៅ” ៕

Advertisement