Connect with us

តារាជាតិ

ចូលវ័យក្បែរ ៤០ ហើយ សុគន្ធ នីសា នៅតែស្រស់ស្អាតមិនប្រែ

ភ្នំពេញ ៖ អ្នកនាង សុគន្ធ នីសា គឺជាកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងស្រុកខ្មែរ ដែលនៅតែទទួលបានការគាំទ្រពីសំណាក់បណ្តាប្រិយមិត្តក្នុងស្រទាប់មិត្តយុវវ័យដដែល។


ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ននេះ អ្នកនាង សុគន្ធ នីសា បានរៀបការរួចទៅហើយ នឹងមានអាយុ ៣៨ ឆ្នាំយ៉ាងណាក៏ដោយ ក៏រូបសម្រស់របស់អ្នកនាង នៅតែមានរក្សាបានស្រស់ស្អាតដូចដើម ហាក់ដូចជាមិនមានការប្រែប្រួលត្រង់ចំណុចណាសោះឡើយ។


តារាចម្រៀង ដែលមានទឹកដមសំឡេងដ៏ស្រទន់រូបនេះ ក៏ហាក់ដូចជាកំពុងតែបន្តការជោគជ័យនៅលើវិថីសិល្បៈដដែល បើទោះជានាងមានស្វាមីរួចទៅហើយក្តី ហើយខណៈពេលនេះនាងក៏មានអាជីវកម្មបើកហាងគុយទាវខ្ចប់មួយកន្លែងផងដែរ។


គួរបញ្ជាក់ផងដែរថា អ្នកនាង សុគន្ធ នីសា បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់សិល្បៈ ហើយមកទល់នឹងពេលនេះគេក៏មិនទាន់លេចឮដំណឹងថានាងមានបំណងចង់បានកូននៅឡើយទេ ខណៈពេលដែលមិត្តអ្នកសិល្បៈរួមទ្រនំរបស់នាងមួយចំនួនរៀបការក្រោយនាងផង ពួកគេបែរជាទទួលបានកូនមុនអ្នកនាង សុគន្ធ នីសា ទៅវិញ៕

Advertisement