Connect with us

តារាជាតិ

នី មុន្នីនាថ បង្ហោះរូបភាពនៅក្នុងគុកទួលស្លែងអបជាមួយនឹងអារម្មណ៍ក្តុកក្តួល

ភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ ដែលជាតារាសម្តែងទឹកភ្នែករូប ដែលកំពុងតែមានប្រជាប្រិយភាពជាមួយនឹងការសម្តែងខ្សែភាពយន្តល្បីៗជាច្រើន ដែលភាគច្រើននាងសម្តែងជាតួអង្គឯកតែម្ដង។


កាលពីពេលថ្មីៗនេះដែរ កញ្ញា នី មុន្នីនាថ បានបង្ហាញខ្លួននៅក្នុងស្នាដៃរឿងថ្មីមួយ ដែលលើកឡើងពីខ្សែជីវិតរស់នៅក្រោមការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ដែលក្នុងរឿងនេះផងដែរ នាងហ៊ានកាត់សក់ដែលនាងស្រឡាញ់អស់រយៈពេលរាប់ឆ្នាំ មកនៅត្រឹមកញ្ចឹងក ដើម្បីសម្តែងឲ្យសមនឹងសាច់រឿង។


ជាក់ស្តែង ក្នុងថ្ងៃនេះផងដែរ ដែលត្រូវជាថ្ងៃរំលឹកខួប ៤២ ឆ្នាំនៃថ្ងៃ ៧មករា កញ្ញា នីមុន្នីនាថ ក៏បានទៅទស្សនានៅសារមន្ទីគុកទួលស្លែង ដែលនាងបានរៀបថា ពេលដែលនាងមកដល់កន្លែងនេះ និងឃើញទិដ្ឋភាពនៅក្នុងគុកទួលស្លែងបែបនេះធ្វើឲ្យនាងមានអារម្មណ៍ក្តុកក្តួលនិយាយមិនចេញនោះទេ។


នាងក៏បានបង្ហោះសារមួយដែលអមនឹងរូបភាពចំនួន ដោយសរសរនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ” អបអរសាទរខួបទី៤២ ៧មករា ទិវាជ័យជម្នះលើរបប ប្រល័យពូជសាសន៍ , ក្នុងនាមយើងជាប្រជាជនខ្មែរជំនាន់ក្រោយចងចាំគ្មានថ្ងៃ ភ្លេចនូវឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មកដល់កន្លែងនេះឃើញទិដ្ឋភាពបែបនេះក្ដុកក្ដួលនិយាយមិនចេញ 😭🙏🙏🙏”៕

Advertisement