Connect with us

ព័ត៌មានកីឡា

ហង្សក្រហម Liverpool សម្លឹងឃើញខ្សែការពារ Real Madrid

ក្នុងរដូវកាលនេះ Liverpool បានជួបវិបត្តិកីឡាកររបួសជាច្រើន ជាពិសេសផ្នែកខ្សែការពារដោយក្នុងរួមមាន Van Dijk, Joel Matip និង Joe Gomez៕

ហេតុនេះទើបលោក​ Klopp ចង់នាំយកខ្សែការពារ Sergio Ramos មកទៅដី Anfield ក្នុងខែមករានេះ៕ ប្រធានក្រុមរបស់ក្រុមអធិរាជស Real Mardid រូបនេះ​ និងផុតកុងត្រាក្នុងរដូវក្តៅនេះ ហើយកីឡាករសញ្ជាតិអេស៉្បាញនេះក៏បានបដិសេធកុងត្រាថ្មីរបស់ក្រុមលោក Zidane រួចរាល់ហើយផងដែរ៕

តារាឆ្នើមរបស់ក្រុម Real Madrid  រូបនេះធ្លាប់ធ្វើអោយកំពូលខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah រងរបួសផងដែរ​កាលពីឆ្នាំ ២០១៨ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League៕

ប្រភព: Goal

Advertisement