Connect with us

ព័ត៌មានអន្តរជាតិ

ចូ បៃឌិន ឈ្នះហើយ! ថ្ងៃនេះជាថ្ងៃដែលសភាអាមេរិកប្រកាសថា បៃឌិន គឺជាប្រធានាធិបតីពិតប្រាកដ

អាមេរិក ៖ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១ នេះ លោក ចូ បៃឌិន ត្រូវបានសភាអាមេរិកប្រកាសថា លោកមានជ័យជម្នះក្នុងការធ្វើជាប្រធានាធិបតីហើយ នេះជាការប្រកាសដោយមួយក្នុងការសម្រេចលទ្ធផលឆ្នោត ដែលបានបោះដោយដំណាងនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដង។

ចុងក្រោយ លទ្ធផលនៃការរាប់សន្លឹកឆ្នោតនេះ បានធ្វើឲ្យលោក ចូ បៃឌិន និងលោកស្រី Kalama Harris អនុប្រធានាធិបតីជាប់ឆ្នោត  ដែលទទួលបាន ២៧០ ចំណុចដែលចាំបាច់ដើម្បីឈ្នះធ្វើជាតំណែងប្រធានាធិបតី។

ទោះបីជាយ៉ាងណាក៏ដោយ ព្រឹទ្ធសភា និងសភាផ្ទាល់ បានច្រានចោលរាល់ការជំទាស់ ក្នុងការបោះឆ្នោតសម្រាប់រដ្ឋមួយចំនួនផងដែរ។ ពេលនេះលទ្ធផលផ្លូវការមួយត្រូវបានបង្ហាញថា លោក ចូ បៃឌិនជាអ្នកឈ្នះឆ្នោត បើទោះបីជាមានក្រុមបាតុករមកធ្វើការលុកលុយមចូលមកក្នុងសភាក៏ដោយ ៕

Advertisement