Connect with us

ព័ត៌មានកីឡា

សមាជិកម្នាក់របស់ក្រុមបិសាចក្រហមបាននិយាយពាក្យលាពីទឹកដី Old Trafford

Manchester United បានបើកផ្លូវអោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទៅលេងនៅប្រទេសកំណើតរបស់ខ្លួនវិញ៕ អ្នកចាំទី Romero ស្ថិតនៅក្នុងជម្រើសទី ៣ របសក់លោក Ole ក្រោយមានវត្តមានកីឡាករ Dean Henderson ធ្វើអោយរូបគេគ្មានឱកាសបានបង្ហាញខ្លួន៕កិច្ចសន្យាដែលសល់តិចជាង ៦ ខែទៀត ធ្វើអោយ Romero និង ថ្នាក់ដឹកនាំក្លឹបបិសាចក្រហម យល់ព្រមអោយរូបគេចាកចេញ មុននឹងទីផ្សាដោះដូរកីឡាករត្រូវបានបិទ៕

យោងតាមសារព័ត៌មាន Manchester Evening News បានអោយដឹងថាបុរសវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយពាក្យលាដល់ក្រុមនិងបុគ្គលិករបស់ក្រុមបិសាចក្រហមរួចរាល់ទៅហើយ បន្ថែមពីនេះទៅទៀតគាត់ប្រហែលជាទៅក្រុម Boca Juniors នៃលីគកំពូលអាហ្សង់ទីន៕

ប្រភព: Sportsmole

 

Advertisement