ព័ត៌មានកីឡា
លោក Pep Guardiola គ្រៀងនាំយកអតីតកូនក្រុមខ្លួននៅ Barcelona មកទឹកដីអង់គ្លេស

ក្រុមលោក Pep Guardiola បាននិយាយថាមានតែក្លឹបគាត់នោះទេដែលអាចនាំយកកីឡាករនេះពីក្រុមអ្នកមានបុណ្យ Barcelona៕ Man City គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលសង្ឃឹមថានឹងនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Messi ក្នុងខែមករានេះ៕ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនៅសល់ពេលតិចជាង ៦ ខែលើកិច្ចសន្យារបស់គាត់នៅឯ Camp Nou ហេតុនេះហើយអាចអោយ Messi ធ្វើការពិភាក្សាជាមួយក្រុមផ្សេងទៀតបាន៕
PSG ក៏មានចំណាប់អារម្មណ៍នាំយកកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់បាល់មាស (Ballon D’or) ៦ដង ទៅចាប់ដៃគូជាមួយ Neymar និង Mbappe ផងដែរ៕ កាសែត The Telegraph បាននិយាយថាថ្នាក់ដឹកនាំក្រុម Man City មិនយកចិត្តទុកដាក់អំពីដៃគូប្រជែង ដែលចង់បាន Messi នោះទេ ដោយពួកគេមានទំនុកចិត្តជាខ្លាំងដែលថា Messi នឹងមកកីឡាដ្ឋាន Etihad របស់ពួកគេ៕
ប្រភព: Sportsmole
